CamNews

ភាពយន្ត 

នៅទីបញ្ចប់រឿង Fifty Shades Darker ក៏មានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ (មាន Trailer)

រឿង Fifty Shades Darker យកលំនាំតាមសៀវភៅប្រលោមលោករបស់កវីនិពន្ធជនជាតិអង់គ្លេសម្នាក់ឈ្មោះ E.L. James ហើយនេះជាវគ្គទីពីរហើយ បន្ទាប់ពីវគ្គមុនដែលមានចំណងជើងថា Fifty Shades of Grey ដែលនិយាយពីទំនាក់ទំនងស្នេហារវាងនិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យឈ្មោះថា  Anastasia Steele និងមហាសេដ្ឋីអាជីវកម្មវ័យក្មេងដ៏សង្ហាម្នាក់ឈ្មោះថា Christian ប៉ុន្តែជាការសោកស្តាយកាលពីវគ្គទីមួយប្រទេសកម្ពុជាមិនត្រូវបានអនុញ្ញាតអោយធ្វើការចាក់បញ្ចាំងនៅក្នុងរោងភាពយន្តឡើយ ដោយឡែកវគ្គទីពីរនេះទទួលបានសិទ្ធិចាក់បញ្ចាំងដែលធ្វើឲ្យទស្សនិកជនមួយចំនួនធំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។


និយាយពីរឿង Fifty Shades Darker នេះវិញ Christian បានរំងាប់អារម្មណ៍បិសាចដែលមាននៅក្នុងខ្លួនរបស់គាត់ ពីព្រោះគាត់បានជួបស្នេហាពិតគឺនាង Anastasia ប៉ុន្តែនាងបានប្រឈមមុខជាមួយស្រ្តីម្នាក់ទៀតដែលធ្លាប់ជាសង្សារចាស់របស់ Christian ដែលច្រណែន និងពោរពេញទៅដោយកំហឹង។


រឿងអាថ៍កំបាំងយ៉ាងច្រើន នឹងត្រូវបានបកស្រាយក្នុងខ្សែភាពយន្តដ៏ល្បីក្នុងស្រទាប់យុវវ័យមួយនេះ។ សូមបញ្ជាក់ថាការធ្វើការចាក់បញ្ចាំងនេះនឹងធ្វើក្នុងលក្ខណៈ cut version ហើយលុះត្រាតែអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងទៅទើបអនុញ្ញាតឲ្យចូលទស្សនារឿងនេះ។ រឿង Fifty Shades Darker កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយនៅគ្រប់រោងភាពយន្ត។


ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។



 

ប្រភព ៖ Westec Media Limited

 


Tags: Westec Journey to the west 2 Movie Jaikon Fifty Shades Darker