CamNews

តារា 

សុខ សោម៉ាវត្តី និងអតីតស្វាមី ជួបជុំគ្នានៅក្នុងកម្មវិធីខួបកំណើតកូនស្រី ធ្វើដូចអត់មានរឿងអីកើតឡើង

កំសាន្ត ៖ បន្ទាប់ពីអ្នកនាង សុខ សោម៉ាវត្តី និងអតីតស្វាមីបានលែងលះគ្នាក៏ដោយចុះ ប៉ុន្តែគេសង្កេតឃើញថា អតីតស្វាមីរបស់អ្នកនាង សុខ សោម៉ាវត្តី បានចូលរួមក្នុងកម្មវិធីជួបជុំគ្រួសារជារឿយៗ ដូចជាប្តីប្រពន្ធដែលរួមរស់ជាមួយគ្នាធម្មតាយ៉ាងចឹង ។

ហើយអ្វីដែលកាន់តែពិសេសនោះគឺ កាលពីថ្ងៃទី ០៤ ខែឧសភា កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតរបស់កូន ហើយអតីតស្វាមីភរិយាដែលបានលែងលះគ្នាជាយូរណាស់មកហើយ ក៏បានមកជួបគ្នាដើម្បីកូនស្រីតែម្យ៉ាងប៉ុណ្ណោះ ។ តែទោះបីជាយ៉ាងណាក៏ដោយចុះ អ្នកគាំទ្រនៅតែកោតសរសើរដល់អតីតប្តីប្រពន្ធមួយគូនេះ ដែលអាចលះបង់រឿងដ៏ធំមួយនេះដើម្បីកូនស្រីបាន ៕








ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Sok somavatey