CamNews

តារា 

Lee Min Ho អរគុណសម្រាប់រយៈពេល ១២ ឆ្នាំកន្លងមកនេះ សម្រាប់....!!

កូរ៉េ ៖ អស់រយៈពេល ១២ ឆ្នាំហើយ ដែលតារាសម្តែងកូរ៉េ លោក Lee Min Ho បានចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈ ធ្វើជាតារាសម្តែង ។ 

កាលពីថ្ងៃទី ១០ ខែឧសភា កន្លងទៅនេះ តារាសម្តែងវ័យ​ ៣០ ឆ្នាំរូបនេះបានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ដើម្បីថ្លែងអំណរគុណដល់ហ្វេនរបស់គាត់ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "រីករាយខួប ១២ ឆ្នាំ អរគុណសម្រាប់គ្រប់យ៉ាង"

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ជាការពិតណាស់ Lee Min Ho បានសម្តែងរឿងដំបូងជាផ្លូវការ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៦ ដែលរឿងនោះមានចំនងជើងថា "Secret Campus" របស់ EBS ។ ក្រោយមកទៀតមានខ្សែភាពយន្តបន្ទាប់ពីទៀត​ ដែលកំលោះរូបសង្ហាមួយដួងនេះបានលើកពាន តែរឿងដែលធ្វើឲ្យប្រជាជនក្នុងនិងក្រៅប្រទេសចាប់ផ្តើមស្គាល់លោកកាន់តែច្រើននោះគឺរឿង "Boys Over Flowers" (F4 កូរ៉េ) ដែលសម្តែងជាតួកូនមហាសេដ្ឋីស្រលាញ់កូនស្រីអ្នកក្រ ដែលនៅក្នុងរឿងនោះលោកមានឈ្មោះថា Gu Jun Pyo ។ ហើយនៅមានរឿងបន្តបន្ទាប់ជាច្រើនទៀត ដែលតារាសម្តែងរូបនេះ ទទួលបានប្រជាប្រិយភាព ។ 

គួរបញ្ជាក់ឲ្យដឹងថា តួប្រុសក្នុងរឿង "The Legend Of The Blue Sea" រូបនេះបានចូលរួមបម្រើកងទ័ព កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ ហើយកាតព្វកិច្ចនេះនឹងត្រូវបញ្ចប់ទៅវិញ នៅក្នុងខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ​ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ soompi


Tags: Lee min ho Suzy Seoul South korea kpop