CamNews

កំសាន្ត 

ថាម៉េចកំពូលតារាចម្រៀងល្បីនាង CL​ ចេះជក់បារីទៀត?

កូរ៉េ ៖ ថ្មីៗនេះបានលេចលឺនូវពាក្យចចាមអារាមថា អតីតមេក្រុម 2NE1 ចេះជក់បារី ស្របពេលដែលរូបនាងកំពុងតែមានរឿងស្មុគស្មាញជាច្រើននៅក្នុងឆាកជីវីត ។ 

នៅក្នុងនោះផងដែរ CL ក៏បានបដិសេធដោយឥតលាក់លៀមថា នាងមិនធ្លាប់បានជក់បារីសូម្បីតែម្តង ។ 

ហើយថ្មីៗនេះ Jung Hyungdon និង Defconn បានឆ្លៀតឱកាសដើម្បីទៅលេងជាមួយនឹង CL បន្ទាប់មកពួកគេក៏បានសាកសួរតារាស្រីវ័យ ២៦ ឆ្នាំថា "តើឯងអត់បានជក់បារីទេមែនអត់?"

ភ្លាមៗនោះ CL បានតបថា "នេះគ្រាន់តែជាស្ទាយរបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំពិតជាមិនបានជក់បារីទេ" ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖​ koreaboo


Tags: CL Kpop Seoul South Korea