(បរទេស)៖ អ្នកដំណើរតាមយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលចាកចេញ ពីរដ្ឋកាលីហ្វ័រញ៉ា ឆ្ពោះទៅប្រទេសម៉ិកស៊ិចកូ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឮការប្រកាស របស់ពីឡុតដែលអំពាវនាវ ឲ្យពួកគេបញ្ឈប់ការជជែកគ្នា ពីលោក Donald Trump។
Jon Bauer មកពី San Francisco និយាយថា មិត្តរបស់គាត់ ដែលធ្វើដំណើរឆ្ពោះទៅ Puerto Vallarta ក៏មានបញ្ហា ដែលគេលើកឡើងពីបុរសស្បែកស និងស្ត្រីជនជាតិស្បែកខ្មៅដែរ ហើយការប្រកាសរបស់ពីឡុត រឿងនិយាយពីបញ្ហានយោបាយនេះ ក៏ត្រូវបានអ្នកដំណើរថតទុក។
អ្នកបើកយន្តហោះ ប្រកាសកុំឲ្យអ្នកដំណើរជជែកគ្នា ពីរឿងនយោបាយ ជាពិសេសពាក់ព័ន្ធនឹងប្រធានាធិបតី ទើបជាប់ឆ្នោត លោក Donald Trump ដើម្បីជាការគោរពគ្នា ទៅវិញទៅមក ហើយការធ្វើដំណើរ នឹងទៅដល់គោលដៅ ដោយសុវត្ថិភាព៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង