CamNews

តារា 

ស្អាតឆ្លាតហើយល្បីទៀត! នាង Patricia Good នឹងបន្តរៀនយក កម្រិត​អនុបណ្ឌិត នៅក្រៅប្រទេស

ថៃ ៖ នៅសល់ត្រឹមតែមួយឆមាសទៀតប៉ុណ្ណោះ នាង Patricia Good នឹងត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រខាងផ្នែកទំនាក់ទំនងសិល្បៈ នៅឯសាកលវិទ្យាល័យ Chulalongkorn University ហើយរូបនាងនឹងបន្តសិក្សានៅប្រទេសអង់គ្លេស ដើម្បីបន្តរៀនយក កម្រិត​អនុបណ្ឌិតថែមទៀត ។ 

អ្វីដែលកាន់តែកោតសរសើរនោះគឺ គ្រប់មុខវិជ្ជាដែលដែលតារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះ ទទួលបានសុទ្ធតែមានពិន្ទុះខ្ពស់ៗគ្រប់មុខតែម្តង ហើយអ្វីដែលកត់ក្តៅបំផុតគឺ ប៉ាម៉ាក់របស់នាង គាំទ្រពេញទំហឹងក្នុងការគាំទ្រឲ្យនាងទៅបន្តនៅប្រទេសអង់គ្លេសតែម្តង ។ 


បើនិយាយអំពីការសម្តែងវិញ តារាស្រីវ័យ ២០ ឆ្នាំ បានបង្ហើបថា រូបនាងនឹងមិនបោះបង់ចោលទាំងស្រុងទេ គ្រាន់តែចង់ផ្តោតលើការងារសិន ព្រោះនាងស្រលាញ់ទាំងការសិក្សា​ និងវិស័យសិល្បៈ ។ 

រីឯមិត្តប្រុសរូបសង្ហារបស់តារាថៃរូបនេះគឺ លោក Peach Pachara ក៏យល់ស្របក្នុងការដែលឲ្យមិត្តស្រីទៅរៀននៅ ប្រទេសអង់គ្លេសដែរ ហើយលោកក៏មានគំរោងទៅរៀនបន្តនៅទីនោះដូចគ្នា ប៉ុន្តែនៅមិនទាន់ច្បាស់នៅឡើយ ចំពោះរឿងធំមួយនេះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ nineentertain


Tags: Patricia Good Peach Pachara