CamNews

តារា 

ល្បីថាតារាចម្រៀងប្រចាំប្រទេសកូរ៉េ លោក Rain នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា?

ព័ត៌មានកំសាន្ត ៖ កូនកំលោះរូបសង្ហាដែលទើបតែរៀបការថ្មីថ្មោង និងជាតារាចម្រៀងល្បីឈ្មោះមួយដួង លោក Rain កំពុងតែលេចលឺដំណឹងថា លោកគ្រោងនឹងមកកាន់ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ ​។ 

ដោយយោងតាមគេហទំព័រផ្លូវការរបស់ កំពូលតារាចម្រៀងរូបសង្ហានេះបានឲ្យដឹងថា រូបលោកនឹងមកកាន់ប្រទេសកម្ពុជាម្តងទៀត ដោយបង្ហោះរូបថតខ្លួនឯងមួយសន្លឹក និងភ្ជាប់មកជាមួយនិងចំណងជើងថា "Hi, Cambodia, I'm coming to see you again" គឺមានន័យថា "សួស្តី កម្ពុជា ខ្ញុំនឹងទៅជួបអ្នកជាថ្មីម្តងទៀត" ។ 

គ្រាន់តែឃើញបង្ហោះរូបថតនិងចំណងជើងបែបនេះ មានក្រុមអ្នកគាំទ្រជាច្រើនចូលខមមិនភ្លូតទឹកភ្លូតដី និងរង់ចាំការវិលត្រលប់មកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀតរបស់ស្វាមីនាង Kim Tae Hee ៕








ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Rain Kim Tae Hee