កំសាន្ត ៖ យោងតាមប្រភពពី koreaboo បានទម្លាយរឿងស្មានមិនដល់ក្នុងថ្ងៃមង្គលការនាង Song Hye Kyo និងស្វាមីវ័យក្មេងគឺលោក Song Joong Ki នាពេលកន្លងទៅថ្មីនេះ ។
ឈុតកូនក្រមុំរបស់នាង Song Hye Kyo ជាការច្នៃផ្ទាល់របស់អ្នកច្នៃម៉ូដល្បីឈ្មោះមួយរូប ដែលមានឈ្មោះថា លោក Christian Dior និងធ្វើឲ្យដោយផ្ចិតផ្ចង់បំផុត ។
អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះគឺ រ៉ូបកូនក្រមុំត្រូវបានគេដឹងថា គឺជារ៉ូបដែលមានតែមួយលើលោកតែម្តង ។ ហើយនិយាយអំពីតម្លៃវិញគឺប្រមាណជាជាង ១០ មុឺនដុល្លារឯណោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo