CamNews

តារា 

កញ្ញា សុខ ពិសី និយាយអ្វីខ្លះក្រោយលេចលឺព័ត៌មានថា ខ្លួនកំពុងមានស្នេហាជាមួយ ថៅកែខ្លួនឯង?

ព័ត៌មានកំសាន្ត ៖ កញ្ញា សុខ ពិសី និយាយអ្វីខ្លះក្រោយលេចលឺព័ត៌មានថា ខ្លួនកំពុងមានស្នេហាជាមួយ ថៅកែខ្លួនឯង? 

បើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថា "វាជារឿងធម្មតាហើយ ខ្ញុំជាតារាកន្លងមកក៏ធ្លាប់ថតរូបបែបនេះ ក្នុងចេតនាលេងសើចជាមួយមិត្តភក្តិរួមអាជីព ហើយក៏ធ្លាប់ថតរូបរបៀបនេះជាមួយបងសិរីមន្តផង តែរូបនេះគេមិនបានយកមកផ្គូផ្គងផង ម៉េចក៏យកតែរូបថតនេះមកនិយាយអ៊ីចឹង" ។ 

ម្ចាស់បទ "កុំចាកចោលអូន" បានបន្ថែមទៀតថា "ខ្ញុំមិនចង់ដឹង និងមិនចង់ឮទេព័ត៌មានបែបនេះ។ ខ្ញុំសព្វថ្ងៃគិតតែពីការងារសិល្បៈជាឆ្នាំងបាយខ្ញុំ បើខ្ញុំអត់សិល្បៈដូចវាយឆ្នាំងបាយអ៊ីចឹង ហើយខ្ញុំក៏មិនចង់មានព័ត៌មានស្អី ប៉ះពាល់ថៅកែដែរ ព្រោះគាត់ជាមេ ខ្ញុំគោរពគាត់។ គាត់ផ្តល់ឱកាសការងារឲ្យខ្ញុំ ត្រឹមហ្នឹងហើយ ដែលខ្ញុំមិនសប្បាយចិត្តព័ត៌មានអ៊ីចឹងៗលេចឡើង ហើយទាំងមិនមែនជាការពិតទៀត" ។ 

ដោយយោងតាមការបកស្រាយរបស់តារាស្រីសាច់ ស ខ្ចី រូបនេះ នាងពិតជាគ្មានការពាក់ព័ន្ធស្នេហាដូចដែលពាក្យចចាមអារាមបានលេចឡើងនោះទេ ។ ដូច្នេះហើយសូមបងប្អូនកុំមានការយល់ច្រឡំតទៅទៀត ៕








ដោយ ៖ គន្ធា


Tags: Sok pisey