CamNews

តារា 

តារាស្រីកំពូលសុិចសុី Hyuna ត្រូវគេចាប់បានថា កំពុងមានស្នេហាលួចលាក់ជាមួយបុរសសង្ហាម្នាក់

ព័ត៌មានកំសាន្ត ៖ Hyuna នៅតែជាតារាស្រីមួយរូបដែលមានរូបរាងនិង ការស្លៀកពាក់ដ៍សុិចសុី នាងមិនខ្វល់ពាក្យពាក្យដែលអ្នកដទៃនិយាយនោះទេ នាងគ្រាន់តែគិតថា វាគឺជាអាជីពរបស់អ្នកចម្រៀង ។ 

កាលពីដើមឆ្នាំនេះ ក្រុមអ្នកគាំទ្រជនជាតិកូរ៉េ ត្រូវបានប្រទះឃើញដោយចៃដន្យថា មានភស្តុតាងខ្លះនៅលើគណនី Lovestagram ឃើញថា អ្នកទាំង ២ នាក់នេះមានបាននិយាយពាក្យសម្តី និង បានចែករំលែករូបថត ដែលស្រដៀងគ្នា នៅលើ គណនី Instagram របស់ខ្លួន

នៅលើគណនីផ្ទាល់ខ្លួនរបស់ HyunA និង លោក Ravi ដែលជាសមាជិកក្រុម ( VIXX ) ត្រូវបានគេរកឃើញនេះ ភាពស្រដៀងគ្នាជាញឹកញយ ដែលបានប្រើរបស់ដូចគ្នា ដែលដូចជាគូស្នេហ៍យ៉ាងចឹង ហើយទីបំផុតរឿងនេះក៍បានក្លាយជាការពិត ។ 

បច្ចុប្បន្នតារាចម្រៀងទាំង ២ នេះនៅមិនទាន់បានចេញមុខមកនិយាយបកស្រាយអំពីរឿងនេះនៅឡើយទេ ប៉ុន្តែក្រុមអ្នកគាំទ្ររបស់ HyunA និង លោក Ravi នៅតែនិយាយពីរឿងទាំងនេះ យ៉ាងគគុកដដែល អំពីការចៃដន្យរបស់អ្នកទាំង ២នេះ ។ 

ទោះយ៉ាងណាក៍ដោយ ក្រុមអ្នកគាំទ្រមួយចំនួននៅតែរំពឹងទុកថា ការអ្នកទាំងទាំង ២ នាក់នេះពិតជាមានទំនាក់ទំនងស្នេហាយ៉ាងពិតប្រាកដមែន ៕ 











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Hyuna Seoul South korea kpop