CamNews

តារា 

ល្បីថាត្រូវគ្នាវិញហើយ ប៉ុន្តែថ្ងៃខួបកំណើតនាង Yaya ស្រាប់តែនាង Kimberly និងនាង Mint...

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីប៉ុន្មានឆ្នាំកន្លងមកនេះ តាំងពីមានរឿងជាមួយនិង លោក Mark prin មិត្តភាពរបស់នាង Mint chalida និងនាង Kimberly ក៏ហាក់បីដូចជាឆ្ងាយៗស្ទើរតែវិលរកគ្នាវិញមិនបាន ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះគឺ មួយរយៈមុន ពេលដែលប៉ារបស់នាង Kimberly ទទួលមរណៈភាព យើងក៏មើលឃើញពីទឹកចិត្តដ៏ល្អរបស់នាង Mint ដែលមិនបានបោះបង់ចោលមិត្តក្នុងគ្រាលំបាកផងដែរ ។ 

ប៉ុន្តែអ្វីគួរឲ្យចាប់អារម្មណ៍នោះគឺ កាលពីថ្ងៃទី​ ១៨ ខែមីនា ដែលជាថ្ងៃកំណើតរបស់នាង Yaya ត្រូវបានមហាជនសង្កេតឃើញថា មានវត្តមានរបស់នាង Mint chalida ចូលរួមជាមួយនិងនាង Margie rasri ប៉ុន្តែគ្មាននាង Kimberly នោះទេ ។ មាន Fans ជាច្រើនមានចម្ងល់ថា ល្បីថាតារាថៃសម្តែងថៃទាំងពីរដួងនេះ (Mint និង Kimberly) ត្រូវគ្នាវិញហើយ ប៉ុន្តែថ្ងៃខួបកំណើតនាង Yaya ស្រាប់តែ ២ នាក់នឹងបែរជាមិនបានចូលរួមជាមួយគ្នាទៅវិញ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាល្បីៗ​៤ ដួងប្រចាំប្រទេសថៃ ដែលមានដូចជានាង Mint chalida នាង Kimberly នាង Margie rasri និងនាង Yaya ត្រូវជាមិត្តល្អនឹងគ្នា​ ឬ អាចនិយាយបានថាគឺជា Best friend នឹងគ្នា ប៉ុន្តែក្រោយមកក៏កើតមានរឿងបន្តិចបន្តួចរហូតធ្វើឲ្យនាង Kimberly និងនាង Mint មើលមុខគ្នាហាក់មិនចំទាល់តែសោះ ៕




រូបថតថ្ងៃខួបកំណើតនាង Yaya មានតែនាង Yaya, Mint និងនាង Margie តែគ្មាន Kimberly 






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Mint chalida Kimberly Yaya Mark prin