(អាមេរិក)៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលតារាចម្រៀងស្រី លំដាប់កំពូលដ៏ល្បី Beyonce, Katy Perry និងតារាចម្រៀងប្រុស Brunos Mars ត្រូវបានលោកប្រធានាធិបតី អាមេរិកថ្មី អញ្ជើញឲ្យមកសម្តែង ជូនភ្ញៀវជាតិ និងអន្តរជាតិដែលសុទ្ធតែ ស្ថិតក្នុងលំដាប់កំពូល ទស្សនាក្នុងពិធីជប់លៀងមួយ។
អ្វីដែលរឹតតែអស្ចារ្យទៅទៀត គឺតារាចម្រៀងដែល ត្រូវបានលោក Donald Trump អញ្ជើញឲ្យមកច្រៀងនេះ អាចនឹងទទួលបានងារជាឯកអគ្គរាជទូតទៀតផង។ សំណួរត្រូវបានចោទថា តើវាជាការប្រគំតន្ត្រីធម្មតា ឬក៏ពិធីជប់លៀងសម្ពោធអ្វីមួយ? កម្មវិធីនឹងប្រារព្ធឡើង នៅថ្ងៃទី២០ មករា ២០១៧ ខាងមុខនេះ ហើយ តារាចម្រៀង លំដាប់កំពូលទាំង បីត្រូវបានលោក ត្រាំ អញ្ជើញឲ្យមកសម្តែង នៅព្រឹត្តិការណ៍ដ៏អស្ចារ្យ នោះដែរ តែសម្រាប់ងារជាឯកអគ្គរាជទូត អាចនឹងមានតារាចម្រៀងណាម្នាក់ ជាអ្នកទទួលបាន គឺមិនទាំងអស់ឡើយ។
មហាជននឹងរង់ចាំមើល នៅពេលព្រឹត្តិការណ៍នេះមក ដល់ថា នឹងមានអ្វីកើតឡើង ព្រោះរយៈពេលកន្លងមកនេះ តារាចម្រៀងដែលសុទ្ធ តែលំដាប់កំពូលជាច្រើនរូប ធ្លាប់ប្រតិកម្មនឹងការជាប់ឆ្នោត របស់លោក Donald Trump ក្លាយជាប្រធានាធិបតីថ្មី របស់អាមេរិក៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង