ខែតុលាជិតចប់ផុតហួសទៅហើយ ចំណែកខែវិច្ឆិកា ក៏ចាប់ផ្តើមឈានជើងចូលមកបន្តិចម្តងៗ
ដែលត្រូវជាខែមួយ ដ៏ពិសេសរបស់ពិភព Kpop ។ ហេតុអ្វីបានជាពិសេស? ព្រោះចាប់ពី ខែ
វិច្ឆិកាទៅ កម្មវិធីមហោស្រពតន្ត្រីធំៗជាច្រើនរបស់ KPOP នឹងចាប់ផ្តើមផុសឡើង ហើយក្នុង
នោះយើងមិនអាចមើលរំលោង Mnet Asian Music Awards (MAMA) បានឡើយព្រោះកម្មវិធី
នេះជាកម្មវិធីដ៏ធំមួយរបស់ KPOP ដែលទស្សនិកជនទូទាំងពិភពលោក តែងតែរង់ចាំមើល ។
ជារៀងរាល់ឆ្នាំ មហោស្រពតន្ត្រី MAMA តែងតែធ្វើឡើងនៅក្នុងកំឡុងខែ វិឆ្ឆិកា ហើយឆ្នាំនេះ
MAMA នឹងប្រារព្ធឡើងនៅឯហុងកុង ថ្ងៃទី ២២ ខែវិច្ឆិកា ខាងមុខនេះហើយ ។ ដើម្បីធ្វើការជូន
ពានរង្វាន់ទៅកាន់ ក្រុមចំរៀងឬតារាចំរៀងណាមួយ គឺត្រូវពឹងផ្អែកលើ ទិន្នន័យនៃការលក់បទ
ឬអាល់ប៊ុមចំរៀងរបស់តារានោះ ។ ហើយអ្វីដែលពិសេសនោះ យើងជាទស្សនិកជនក៏អាចចូល
រួមគាំទ្រ តារាៗដែលយើងចូលចិត្តផងដែរ ដោយការបោះឆ្នោតតាមប្រព័ន្ធអ៊ីនធើណេត នៅលើ
គេហទំព័រ Mnet ។
ឆ្នាំនេះ តារា និងក្រុមចំរៀងដែលត្រូវបានចាត់ចូលជាបេក្ខភាពទទួលរង្វាន់ គឺពិតជាពិបាក ក្នុង
ការទស្សទាយណាស់ថា តារាមួយណាឬក្រុមមួយណា ដែលអាចឈ្នះបានពានរង្វាន់ ។ ខាង
ក្រោមនេះ គឺជាបណ្តា តារានិងក្រុមចំរៀងដែលមានឈ្មោះជាបេក្ខភាព ៕