កូរ៉េ ៖ នាង IU បានធ្វើការសម្រេចចិត្តចុះកុងត្រាជាថ្មីម្តងទៀត ក្រោយពីផុតកុងត្រាចាស់ ។ ប្រភពដដែលបានបន្តទៀតថា ផលិតកម្មដែលនាង IU សម្រេចចិត្ត renew កុងត្រាគឺមានឈ្មោះថា Kakao M ដែលជាអតីតរបស់ផលិតកម្ម LOEN Entertainment ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
Kakao M បានថ្លែងប្រាប់ប្រពន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះថា "ពួកយើងពិតជាសប្បាយចិត្តជាមួយនិងបន្តទំនាក់ទំនង ១០ ឆ្នាំជាមួយនិងនាង IU ។ IU គឺជាតារាសម្តែងស្រីលំដាប់ A ម្នាក់នៅក្នុងប្រទេសកូរ៉េ។ ពួកយើងនឹងគាំទ្រយ៉ាងពេញទំហឹង ដើម្បីលើកស្ទួយដល់ IU ឲ្យកាន់តែល្បីជាងនេះ នៅក្នុងវិស័យសិល្បៈ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop