CamNews

តារា 

គូស្នេហ៍ល្បីឈ្មោះមួយគូ ចេញមុខដោះស្រាយ ពាក្យចចាមអារាមឡើងទំនងម៉ង

ព័ត៌មានកំសាន្ត ៖ Yang Mi និង Hawick Lau មានព័ត៌មានបានឲ្យដឹងថា ជិវិតគូស្នេហ៍មួយគូនេះមានភាពច្របូកច្របូលយ៉ាងខ្លាំង រវាងទំនាក់ទំនងស្នេហា ។​ 

ជាការពិតណាស់ពួកគេពិតជាការមមាញឹកយ៉ាងខ្លាំង ចំពោះការងាររបស់ពួកគេ ហើយពួកគេទាំង ២ នាក់នេះ កម្រមានពេលវេលានៅជាមួយគ្នាណាស់ ព្រោះម្នាក់ៗសុទ្ធតែមានការរវល់រៀងៗខ្លួន ។ 

ពួកគេទាំង ២នាក់នេះបានក្លាយទៅជា ចំណីព័ត៌មានរបស់អ្នកកាសែត ជាញឹកញយ និងនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ប៉ុន្តែបើតាមមតិយោបល់របស់ពួកអ្នកទាំង ២ បាននិយាយថា វាគ្រាន់តែជាពាក្យចចាមអារាមតែប៉ុណ្ណោះ ។ 

ដោយយោងទៅតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា Yang Mi បាននិយាយប្រាប់ប្រពន្ធផ្សព្វផ្សាយសង្គមឲ្យបានដឹងអំពី ខ្សែភាពយន្តថ្មីរបស់នាងដែលមានចំណងជើងថា Les Interprètes (翻譯官) នៅក្នុងទីក្រុង Zhejiang ។ 

ជាងនេះទៅទៀតតារាស្រីរូបនេះ បាននិយាយថា ទំនាក់ទំនងរបស់នាង ពិតជារឹងមាំល្អខ្លាំងណាស់ ហើយក៍អរគុណសម្រាប់ការព្រួយបារម្ភ 

ហើយក៍សូមឲ្យពាក្យចចាមអារាមដែលមិនល្អទាំងឡាយនោះ របាត់ទៅឲ្យឆ្ងាយទៅចុះ ៕ 









ប្រែសម្រួល ៖​ គន្ធា


ប្រភព ៖ lollipop


Tags: Yang Mi Hawick Lau Zhejiang