តារាសម្ដែងចិនដីគោកនាង Yang Mi បានច្រានចោលពាក្យចោទប្រកាន់ពីអ្នកបង្ហាញម៉ូដដែលមិន
ស្គាល់មុខដែលថានាងបានធ្វើការវៈកាត់កែមុខមាត់។ នាងបានប្រាប់ថា កាលដើមឡើយនាងពិត
ជាមិនសប្បាយចិត្តនោះទេនៅពេលដែលនាងដឹងថាមានគេបង្កាច់បង្ខូចឈ្មោះនាងបែបនេះ ហើយ
ពេលនេះនាងកំពុងតែដើរតួរជាអ្នកចាំមើល គឺចាំមើលថាតើមនុស្សដទៃនឹងនិយាយអំពីនាងយ៉ាង
ណាទៀត! នេះមិនមែនជាលើកទី ១ ទេដែលមានមនុស្សនិយាយបង្កាច់បង្ខូចឈ្មោះនាងប៉ុន្តែវាគឺ
ហាក់ដូចជាច្រើនដងពេកហើយ ដែលពាក្យមិនពិតទាំងនោះលេចចេញធ្វើអោយនាងស្ទើរតែខូច
ឈ្មោះ។
បើគេមើលតាមរូបថតរបស់តារារូបនេះតាំងពីក្មេងគេអាចសង្កេតបានថានាងពិតជាអាចមានការ
ទទួលវះកាត់កែច្រមុះរបស់នាងមែន ព្រោះនរណាៗក៏ដឹងដែរថាច្រមុះរបស់នាងស្រួចជ្រុលតាំងពី
ក្មេងមកម្ល៉េះ ហើយបើធៀបជាមួយរូបភាពបច្ចុប្បន្នមនុស្សភាគច្រើពិតជាយល់ថានាងបានរះកាត់
ជាមិនខាន។
តែដោយតាមការបកស្រាយរបស់តារារូបនេះបានអោយដឹងថាច្រមុះរបស់នាងប្លែកជាងកាលពី
ក៏ព្រោះតែសាច់ថ្ពាល់របស់នាងឡើងពេញជាមុន ហើយនាងបានប្រើប្រដាប់ទុបច្រមុះដើម្បី
អោយវារាបស្អាតជាមុនផងដែរ គឺមិនមានការវះកាត់អ្វីនោះទេ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ jaynestars