CamNews

មិនគួរឲ្យជឿ 

Selfie ផ្តាច់ជីវិត បុរសម្នាក់ ពីការធ្លាក់ ពីទីខ្ពស់ កំពស់ដល់ទៅ ៣០ម៉ែត្រ ច្រាំងថ្មចោទ

ស្ទើរតែមិនគួរអោយជឿ ៖ ​បុរសម្នាក់បានធ្លាក់ចុះ ពីទីខ្ពស់ មានរយៈកំពស់ខ្ពស់ ដល់ទៅ ៣០ម៉ែត្រ រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីរូបលោក បង្ហាញវត្តមាន ឈរ កៀកជាខ្លាំងទៅនឹងច្រាំង ថ្មចោទ ដើម្បីថតរូបខ្លួនឯង ភ្លាមនោះ លោកក៏បានរអិលជើង និងបានធ្លាក់ ចុះស្លាប់តែម្តង ខណៈ ករណីគ្រោះថ្នាក់ដ៏កម្រ និងមិនគួរអោយជឿមួយនេះ បានកើតឡើងនៅក្នុងខេត្ត Zhejiangប្រទេស ចិន។


សាកសពជនរងគ្រោះ ត្រូវបានរកឃើញ នៅផ្លូវទឹក    ផ្នែក  ខាងក្រោម នៃ​​ លំហូរ  ផ្លូវទឹក ទឹកធ្លាក់ Longmen ជិតភ្នំ Dongbai ប្រទេសចិន ។ ជាជាងរកឃើញសាកសព ក្រុមការងារ ក៏បានប្រទះនិង រកឃើញដូចគ្នាដែរ ដងថត  រូបខ្លួនឯង និង ទូរស័ព្ទដៃ ។   បច្ចុប្បន្នភាព ប៉ូលីសក្នុងស្រុក កំពុងតែ ធ្វើការតាមដាននិងស៊ើបអង្កេត សាកសព បុរស  មិនទាន់ស្គាល់អត្តសញ្ញាណមួយនេះ ស្របពេល ប្រជាពលរដ្ឋក្នុងស្រុក មានជំនឿជាក់ថា សាកសព   មានវ័យ ប្រមាណ ៣០ ឆ្នាំ ដោយនៅក្នុងនោះ មានការធ្វើសេចក្តីសន្និដ្ឋានអោយដឹងថា ជនរងគ្រោះ បានរអិល និងធ្លាក់ស្លាប់ ពីលើជ្រាំងថ្មចោទ រយៈកំពស់ខ្ពស់ អំឡុងថតរូប Selfie ។ គួរបញ្ជាក់ថា    ព័ត៌មាន  អកុសល ស្តីពី ករណីស្លាប់ដោយ សារតែថតរូប Selfie នេះ ពុំមានជាលើកទី ១ នោះទេ ពោល អំឡុងឆ្នាំ ២០១៣ កន្លងទៅនេះ ភ្ញៀវ ទេសចរ ភេទស្រីម្នាក់ វ័យ ៥៥ ឆ្នាំ បានធ្លាក់ចុះ ពីជ្រាំងថ្មចោទ នៅក្នុងខេត្ត Heilongjiang ប្រទេស ចិន បន្ទាប់ពីប៉ុនប៉ងថតរូប Selfie ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Zhejiang