CamNews

តារា 

Beyonce ចេញ​មុខ​ការពារ​សិទ្ធិ​កុមារ​ ខុស​ភេទ​ពី​គោល​នយោបាយ​ផ្លាស់ប្តូរ​​របស់​លោក Donald Trump

(អាមេរិក)៖ លោកប្រធានាធិបតីអាមេរិក Donald Trump ហាក់ដូចមិនសប្បាយចិត្តនឹងមនុស្សជាច្រើន កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ នៅពេលដែលលោកផ្លាស់ប្តូរទម្រង់គាំពារកុមារខុសភេទនៅសាលា ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍  គឺតារាចម្រៀងលំដាប់ពិភពលោក Beyonce ក៏មិនគាំទ្រនឹងគោលនយោបាយថ្មីរបស់លោក Trump ដែរ ហើយនាងចង់ឲ្យប្រធានាធិបតីរូបនេះដឹងពីអ្វី ដែលមនុស្សនឹងអាចជួយធ្វើបាន។

សិស្ស LGBTQ ត្រូវការឲ្យយើងគាំទ្រពួកគេ ដោយតារាស្រីរូបនេះបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា Share your support to protecttrans youth ហើយគ្រូៗនៅរដ្ឋ Massachusettes ក៏បានជួបជុំគ្នាបង្កើនប្រព័ន្ធអប់រំ ដែលអនុញ្ញាតឲ្យក្រុមប្តូរភេទ អ្នកស្រឡាញ់ភេទដូចគ្នាទាំងប្រុសស្រី (ពាក្យកាត់ LGBTQ) គ្មានការរើសអើង។

តារាចម្រៀង Beyonce កំពុងប្រើឥទ្ធិពលរបស់នាង ដែលមានមនុស្សស្គាល់សឹងទូទាំងពិភពលោក ជួយដល់មនុស្សក្នុងសង្គម ដែលត្រូវការការការពារបំផុត ដែលនៅពេលនេះគឺការពារកុមារ ដែលមានសភាពខុសពីកុមារទូទៅ ដូចជាកុមារប្តូរភេទ ឬក្មេងដែលស្រឡាញ់ភេទដូចគ្នាជាដើម៕




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Beyonce Donald Trump