CamNews

តារា 

តារាចម្រៀង មាស សុខសោភា ទទួលការកោតសរសើរខ្លាំង ព្រោះទឹកចិត្តល្អ និងសមជាតារាគំរូដល់មហាជន!

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងរូបស្រស់ មាស សុខសោភា ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ទេ ក្រោយពីរូបនាងបានចុះពីលើរថយន្ត ហើយកាន់ភេសជ្ជៈយកទៅជូនលោកប៉ូលីសចរាចរណ៍ ដែលកំពុងតែសម្រួលចរាចរណ៍ឲ្យអ្នកធ្វើដំណើរ ទៅមកដោយងាយស្រួល ។ ម្ចាស់បទ "ម្នាក់ឯងមិនស្លាប់ទេ" ពេលនេះកំពុងតែទទួលបាននូវការកោតសរសើរមិនដាច់ពីមាត់ទេថា រូបនាងមិនត្រឹមតែមានរូបរាងស្រស់ស្អាត ជាតារាចម្រៀងល្បី និងមានសន្តានចិត្តល្អថែមទៀតផង ចេះយល់សុខទុក្ខរបស់ប៉ូលីសទៀត ។ 

អាចនិយាយបានថា តារាស្រីរូបនេះគឺមានទាំងចរិយាមាយាទល្អ មានរូបសម្រស់ស្រស់ស្អាត កេរ្តិ៍ឈ្មោះល្បី និងសន្តានចិត្តល្អថែមទៀតផង ៕





ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Meas soksakphea