ភ្នំពេញ ៖ កំពូលតារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខ សោភា ថ្វីត្បិតតែជាតារាល្បីឈ្មោះក៏ពិតមែន ប៉ុន្តែអ្នកនាងបានប្រើជីវិតសាមញ្ញបំផុត ដោយដើរទិញរបស់របបតាមផ្សារធម្មតាៗ ។
កាលពីប៉ុន្មានម៉ោងមុននេះ ម្ចាស់បទ "ស្នេហ៍យឺតពេល" រូបនេះបានបង្ហោះរូបថត នៅផ្សារបឹងកេងកង នៅមុខតូបលក់ស្បែកជើងមួយ ធ្វើឲ្យអ្នកគាំទ្ររបស់អ្នកនាងពិតជាមិននឹកស្មានទាល់តែសោះ ព្រោះជាធម្មតាតារាល្បីតែងតែប្រើប្រាស់របស់ថ្លៃៗនៅតាមផ្សារទំនើប ប៉ុន្តែតារាស្រីរូបនេះបែរជាប្រើរបស់តាមផ្សារធម្មតាទៅវិញ ៕
ដោយ ៖ គន្ធា