កំសាន្ត ៖ មានមនុស្សមិនតិចទេ ដែលនាំគ្នាកោតសរសើរមិនដាច់ពីមាត់ អំពីរូបថតនៅក្នុងសៀវភៅរបស់ លោក Mark prin និងនាង Kimberly ថា ស្រស់ស្អាតដូចជារូប ថតមុនរៀបការយ៉ាងចឹង (Pre-Wedding) ។
ជាងនេះទៅទៀតមានអ្នកខ្លះទៀតបានលើកឡើងថា សៀវភៅទាំងអស់នេះប្រៀបដូចជាសំបុត្រអញ្ជើញភ្ញៀវ ចូលរួមពិធីមង្គលការរបស់តារាថៃទាំងពីរដួងនេះយ៉ាងចឹង ។
តួស្រីក្នុងរឿង "រលកជីវិត" បានសារភាពថា ខ្លួនពិតជាបានបង្កើតគំនិតនៅក្នុងសៀវភៅនេះដោយខ្លួនឯងពិតមែន ហើយលោកបន្តថា វាមិនដូចជាការអញ្ជើញភ្ញៀវ ចូលរួមពិធីមង្គលការនោះទេ ព្រោះប្រសិនបើជាពិធីមង្គលការមែន លោកនឹងធ្វើឲ្យបានល្អជាងនេះ ។
សម្រាប់គំរោងអញ្ជើញភ្ញៀវ ក្នុងថ្ងៃមង្គលការរបស់ខ្លួននៅក្នុងថ្ងៃអនាគត លោកនឹងព្យាយាមធ្វើឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar