CamNews

តារា 

តារាសម្តែងរូបស្រស់ បាត់មុខយូរឆ្នាំហើយ ដល់ពេលចេញមុខម្តងនេះ នៅតែក្មេងដដែល

តារាកូរ៉េ ៖ តារាសម្តែងវ័យជ្រេនាង Han Chae Young បានបង្ហាញការភ្ញាក់ផ្អើលដល់មហាជនចំពោះ ការបង្ហាញខ្លួនដ៍កម្ររបស់នាង នៅក្នុងការធ្វើសន្និសិទ្ធិកាសែតដែលមានឈ្មោះថា “The Return of Barbie.”  កាលពីពេលថ្មីៗនេះ ។ 

កាលពីថ្ងៃទី ០៥ ខែកញ្ញានេះ នាង Han Chae Young បានជួបក្រុមអ្នកគាំទ្ររបស់នាង នៅក្នុងការធ្វើសន្និសិទ្ធិកាសែត ហើយមាន Fans ច្រើនកោតសរសើរតារាស្រីរូបនេះថា​ ការតុបតែងមុខនិង ម៉ូតនៃការស្លៀកពាក់របស់នាង ពិតជាធ្វើឲ្យសម្រស់របស់នាងនៅតែស្ថិតស្ថេរ និងស្រស់ស្អាតដដែល ទោះ Han Chae Young ស្ថិតនៅក្នុងវ័យ ៣៥ ឆ្នាំដដែល ។ 

គួរបញ្ជាក់ឲ្យដឹងថា នាងនឹងចូលរួមនៅក្នុងកម្មវិធី របស់លោក Leeteuk ដែលជាសមាជិកក្រុម Super Junior ហើយបន្ទាប់ពីនាងចូលរួមកម្មវិធី Beauty and fashion របស់ FashionN រួមរាល់ហើយ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Super Junior Leeteuk Han Chae Young Seoul South korea kpop