CamNews

តារា 

តើ TVXQ នៅតែបន្ត ក្នុងវិស័យ សិល្បះ Kpop ឬយ៉ាងណា?

បើយើងនិយាយពី TVXQ នរណាៗក៏ស្គាល់ក្រុមចម្រៀងល្បីមួយនេះដែរ ហើយប្រសិនបើក្រុម
ចម្រៀងនេះអាចបន្តនៅបានរហូតដល់ឆ្នាំ ២០១៣ នោះវាមុខជាក្លាយជាក្រុមប្រវត្តិសាស្រ្តមួយ
សម្រាប់ Kpop ហើយដែលក្លាយជាក្រុមមួយមានអាយុកាល ១០ ឆ្នាំ។

ក្រុម TVXQ បានបង្កើតនៅឆ្នាំ ២០០៣ ក្រោមផលិតកម្មធំមួយក្នុងចំណោមផលិតកម្មតន្រ្តីយក្ស
ទាំង ២ របស់ Kpop នោះគឺ SM Entertainment ដែលបង្កើតមកមានសមាជិកចំនួន ៥ រូបដែល
តន្រ្តីរបស់ពួកគេសឹងតែគ្រប់បទចម្រៀងគឺ យកមូលដ្ឋានតាម Style តន្រ្តីរបស់ Rain ដែលបាន
ធ្វើអោយរាល់អាល់ប៊ុមរបស់គេ ក្លាយជាអាល់ប៊ុមដែល មានប្រជាប្រិយភាពជាខ្លាំង។

តែក្រោយមកដោយសារតែការដុះដាលយ៉ាងសម្បើមរបស់វិស័យ Kpop ការបង្កើតក្រុមថ្មីកាន់
តែច្រើន បទចម្រៀងកាន់តែច្រើន ផលិតកម្មកាន់តែច្រើន និងការផ្លាស់ប្ដូ Style ក្នុងការច្រៀងក៏
កាន់តែច្រើនបានបណ្ដាលអោយ ក្រុមចម្រៀង ក៏ដូចជាតារាចម្រៀងជើងចាស់ជាច្រើនបាលា
ឈប់ពីសិល្បះ ហើយទៅបែទៅថតភាពយន្ត និងធ្វើជាទាហានទៅវិញ។ សម្រាប់ TVXQ ក៏បាន
រសាត់បាត់គ្នាអស់ផងដែរ ដែលមកដល់ ២០១២ នេះគឺគេឃើញមានចេញផ្សាយ Poster ត្រឹមតែ
២ នាក់ប៉ុណ្ណោះដែលនៅកាន់ឈ្មោះ TVXQ គឺ Yunho និង Changmin។

ហើយក្នុងចុងឆ្នាំ ២០១២ នេះ TVXQ បានប្រកាសផងដែរថានឹងធ្វើការត្រលប់មកវិញជាមួយនឹង
បទចម្រៀងថ្មីក៏ដូចជា មានការប្រគុំតន្រ្តី World Tour ផងដែរ។ ដែលការប្រគុំតន្រ្តីរបស់ពួកគេនឹង
ចាប់ផ្ដើមនាខែ ១១ នៅកូរ៉េ ហើយនឹងឈ្ពោះទៅកាន់ បណ្ដាប្រទេសជាច្រើននៅអាស៊ី៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop&Soompi 


Tags: tvxq kpop