CamNews

តារា 

Taeyeon និយាយអ្វីទៀតហើយ ទៅកាន់សាកសពរបស់ Jonghyun?

កូរ៉េ ៖ នាង Taeyeon ទើបតែបានបង្ហោះរូបថតរបស់ខ្លួនជាមួយនិង Jonghyun នៅលើគណនីអុិនស្រ្តាក្រាម ដោយភ្ជាប់មកជាមួយនឹងចំណងដ៏សែនអាល័យទៅកាន់សាកសពរបស់ដៃគូរួមអាជីពរបស់ ។ 

តារាចម្រៀងកូរ៉េវ័យ ២៨ ឆ្នាំរូបនេះ បាន Upload អនុស្សាវរីយ៍ខ្លះៗដែលធ្លាប់បានសាងជាមួយគ្នា និងពេលវេលាសប្បាយៗជាច្រើន កាលពីពេលដែល Jonghyun ។ 

នៅក្នុងផងដែរ នាង Taeyeon បាននិយាយទៅកាន់ Jonghyun ថា "រាត្រីសួស្តី Jonghyun អ្នកពិតជាធ្វើបានល្អខ្លាំងណាស់នៅថ្ងៃនេះ។ ពួកយើងគ្រាន់តែចង់បង្ហាញរូបថតខ្លះៗ ដែលយើងបានថត ហើយជារូបថតដែលស្អាតស្របពេលដែលពួកយើងបានផាត់មុខ។ ចាំបានទេរូបថតនេះគឺយើងបានថត នៅពេលដែលច្រៀងបទ "Lonely" ជាមួយគ្នា" ។

សារដែលនិយាយទៅកាន់ Jonghyun បានធ្វើអោយអ្នកគាំទ្ររន្ធត់ចិត្ត និងព្យាយាមលើកទឹកចិត្តទៅដល់ Taeyeon អោយរឹងមាំឡើង ខណៈពេលដែលមនុស្សដែលជិតដិតជាមួយគ្នាបានលាចាកលោក និងគ្មានថ្ងៃវិលត្រលប់មកវិញបានឡើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា Jonghyun បានធ្វើអត្តឃាតខ្លួនឯងនៅក្នុងបន្ទប់ជួលមួយ ដោយបង្កាត់ធ្យូងគីមីស្រូបចូលក្នុងខ្លួន ហួសកម្រិតរហូតបណ្តាលអោយបាត់បង់ជីវីត កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ៦ ល្ងាច ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: SHINee Jonghyun Seoul South Korea Taeyeon