ព័ត៌មានកំសាន្ត ៖ កាលពីពេលព្រឹកមិញនេះ ភរិយារបស់តារាកំប្លែងដ៏ល្បីឈ្មោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា លោក ពាក់មី បាននាំភរិយាទៅកាន់មន្ទីរពេទ្យ ដើម្បីវះកាត់សម្រាលកូនហើយ ។
នៅក្នុងនោះដែរ លោក ពាក់មី ក៏បានបង្ហោះសារមួយឃ្លា នៅក្នុងទំព័រហ្វេសប៊ុករបស់លោក ដោយលើកឡើងថា "ជិតដល់ម៉ោងវះកាត់ហើយ បារម្ភណាស់ ពេទ្យឲ្យរកអ្នកផ្តល់ឈាមពីរនាក់"។
សម្រាប់កូនប្រុសទី៣ របស់លោក ពាក់មី បានធ្វើឲ្យអ្នកគាំទ្រមិនតិចទេ ដែលមានការព្រួយបារម្ភសម្រាប់សុខភាពទាំងម្តាយទាំងកូនរបស់ តារាកំប្លែងរូបនេះ ។ ដូច្នេះហើយចុងក្រោយ Camnews មានតែជូនពរឲ្យភរិយារបស់លោក ពាក់ មី សម្រាប់កូនដោយសុវត្ថិភាពទាំងម្តាយនិងកូន ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB