CamNews

កំសាន្ត 

ចង់ដឹងទេថា.! ចូលឆ្នាំថ្មីនេះ​ តារាល្បីៗ​ទៅកម្សាន្ត​នៅទីណាខ្លះ.?

ភ្នំពេញៈ នៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃនេះ គេសង្កេតឃើញ វត្តមានអ្នកសិល្បៈ ភាគច្រើន នៅតែមានការមមាញឹក ជាមួយការងារ ប្រគំតន្រ្តី ជាបន្តបន្ទាប់ស្ទើរ រកពេលសម្រាកគ្មាន ។ ប៉ុន្តែគេនៅតែ សង្កេតឃើញថា សិល្បករ-សិល្បការិនី មួយចំនួនបានដកឃ្លា ពីការងារទៅជួបជុំគ្រួសារ ក្នុងឱកាស បុណ្យចូលឆ្នាំនេះ ដូចមហាជនទូទៅដែរ។ មិនតែប៉ុណ្ណោះពួកគេថែមទាំង នាំក្រុមគ្រួសារធ្វើដំណើរកម្សាន្ត ទៅតាមរមណីយដ្ឋាននានា ជាច្រើនផងដែរ ។


ក្រោយពីឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៤-១៦ បានចប់សព្វគ្រប់នោះ គេបាន ឃើញអ្នកសិល្បៈ ដែលមានឈ្មោះ បោះសំឡេង ជាច្រើនដួង បានខំប្រឹងសម្ញែងរូបថត ដែលពួកគេធ្វើដំណើរទៅកម្សាន្ត ជុំគ្រួសារទៅកាន់ខេត្តមួយចំនួន ដូចជា ខេត្តកំពត ,ក្រុងព្រះសីហនុ , សៀមរាប និងខេត្តក្រុង មួយចំនួនទៀត អួតអ្នកគាំទ្រ នៅពាសពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់ពួកគេរៀងៗខ្លួន។
 
ដូច្នេះទស្សនិកជន ប្រាកដជាចង់ដឹង ហើយថា តារាប្រុសស្រីល្បីឈ្មោះ ទាំងអ្នក មានគូ និងអត់គូធ្វើដំណើរកម្សាន្ត ទៅកាន់រមណីយដ្ឋានណាខ្លះ ហើយមានភាព សប្បាយរីករាយ យ៉ាងណា? តោះទៅទស្សនាជាមួយ ទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news