CamNews

តារា 

តើអ្នកកំដររបស់អនាគតកូនក្រមុំ Justin ទាំងពីរនាក់គឺជាអ្នកណា?

កាលពីប៉ុន្មានសប្តាហ៍មុននេះ លោក Justin bieber បានប្រកាសជាផ្លូវការថា ខ្លួនបានភ្ជាប់ពាក្យជាមួយនិងនាង Hailey Baldwin នៅលើគណនីអុិនស្រ្តាក្រាម ។ ហើយថ្មីៗនេះអ្នកទាំងពីរបានថ្លែងប្រាប់សារព័ត៌មានថា ពួកគេនឹងរៀបការជាមួយគ្នា ដោយប្រារព្ធពិធីតូចសមល្មម ដោយអញ្ជើញតែមនុស្សជិតដិតប៉ុណ្ណោះ ដើម្បីចូលរួមក្នុងពិធីមង្គលការរបស់ពួកគេ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

យោងតាមការចុះផ្សាយតាមរយៈ harpersbazaar បានឲ្យដឹងថា តារាម៉ូដែលនាង Hailey Baldwin បានជ្រើសរើសកូនក្រមុំរួចជាស្រេច ។ ប្រភពដដែលបន្តទៀតថា អ្នកទាំងពីរនាក់នោះគឺមានឈ្មោះថា Alaia is Baldwin មានវ័យ ២៥ ឆ្នាំ និងម្នាក់ទៀតគឺមានវ័យ ២២ ឆ្នាំ ឈ្មោះថា Alec Baldwin ។ 

គួរបញ្ជាក់ឲ្យដឹងថា អ្នកទាំងពីរនាក់នេះគឺជាបងប្អូនជីដូនមួយរបស់នាង Hailey Baldwin ផ្ទាល់តែម្តង ៕

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ harpersbazaar 


Tags: Justin bieber Hailey Baldwin Selena gomez