ភ្នំពេញ ៖ ដោយសារតែជាតារាល្បី មានការងារច្រើនត្រូវបំពេញសឹងតែគ្មានពេលសម្រាក ដូច្នេះហើយទើបធ្វើឲ្យគូស្នេហ៍ដែលធ្លាប់ស្អិតគ្នាដូចស្ករតាំងម៉ែពីរដួងនេះ មិនសូវជាមានពេលវេលាសម្រាប់បង្ហាញក្តីស្រលាញ់ឲ្យហ្វេនបានឃើញដូចមុន ។
ដូចដែលបានលើកឡើងខាងលើនេះ ទើបជាមូលហេតុដែលនាំឲ្យមានពាក្យចចាមអារាមថា អ្នកនាង ពេជ្រ សោភា និងឆឹម កក្កដា ចែកផ្លូវគ្នា តែការពិតអ្នកទាំងពីរនៅតែស្រលាញ់គ្នាដូចដើម ។ នៅក្នុងនោះផងដែរ គូស្នេហ៍មួយគូនេះបានដឹកដៃគ្នាចូលរួមក្នុងកម្មវិធីមួយ ព្រមទាំងធ្វើការឡាយវីដេអូ ដើម្បីបញ្ជាក់ឲ្យហ្វេនៗឃើញថា ទំនាក់ទំនងរបស់អ្នកទាំងពីរគឺនៅល្អដូចដើម ៕
ដោយ ៖ គន្ធា