ព្រៃវែង ៖ យោងតាមការបង្ហោះរបស់ គណនីហ្វេសប៊ុកឈ្មោះ Rin Ratanak បានឲ្យរៀបរាប់អំពីរឿងរ៉ាវខ្លះអំពីប្រវត្តិរបស់ លោក ជ័យ រិន ដែលជាអតីតស្វាមីតារាចម្រៀងអ្នកនាងសាន ស្រីឡៃ ដែលបាញ់សម្លាប់រូបនាង រួចសម្លាប់ខ្លួនឯងជាក្រោយ ។
ក្នុងនោះផងដែរ គណនីហ្វេសប៊ុកម្នាក់នោះបានលើកឡើងថា "
សូមវិញ្ញាណក្ខន្ធ របស់លោក ជ័យ រិន បានទៅកាន់ សុគតិភព ... កើតជាតិណាៗ កុំឲ្យអភ័ព្វ ដូចជាតិនេះទៀត ... បើតាមសាច់រឿង គាត់បានធ្វើពលិកម្ម ច្រើនណាស់ ចំពោះ តារាចម្រៀង សាន ស្រីឡៃ ។
សពរបស់ លោក ជ័យ រិន ប្រារព្វធ្វើបុណ្យ នៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមាន មន្ត្រី គយ និងរដ្ឋាករ ជាមិត្តរួម ការងារ ចូលរួម យ៉ាងច្រើន ផងដែរ" ។
គណនីហ្វេសប៊ុកឈ្មោះ Rin Ratanak បានបន្តថា "ប្រភព បានឲ្យដឹងថា លោក ជ័យ រិន ឈ្មោះពិតគឺ ខៀវ ម៉ៅ អាយុ ៤៧ឆ្នាំ។ ចំពោះឈ្មោះ ជ័យ រិន អាយុ ៥៣ឆ្នាំនោះ គឺជាឈ្មោះ ដែលគាត់ទិញពីគេ (កូតាហ្វ៊ុនស៊ិនប៉ិច) ដើម្បីចូលធ្វើការងារ ក្នុងក្របខណ្ឌគយ តែប៉ុណ្ណោះ។ លោក ខៀវ ម៉ៅ មានបងប្អូន ៤នាក់ ដែលសុទ្ធតែ ធ្វើគយដូចគ្នាៗ" ៕
ដោយ ៖ គន្ធា
ប្រភព ៖ Rin Ratanak