CamNews

តារា 

ម៉ាក សែនសូនីតា ឆេះដុំជាមួយអ្នកណាក៏មិនដឹង រហូតដល់ថ្នាក់....

ភ្នំពេញ ៖ តារាសម្តែងជួរមុខ កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា មិនដឹងជាខឹងជាមួយនិងអ្នកណា រហូតដល់ថ្នាក់បង្ហោះ Status ទាំងកំហឹង នៅលើបណ្តាញសង្គម ដោយសរសេរថា "ដឹងថាអ្នកស្គាល់ខ្ញុំជាតារា.....ប៉ុន្តែអ្នកស្គាល់ខ្ញុំច្បាស់ទេ អ្នកជិតស្និទ្ធនឹងខ្ញុំរាល់ថ្ងៃអត់...? អ្នកធ្លាប់បាននិយាយលេងជាមួយខ្ញុំអត់...? ក៏គ្រាន់តែឃើញពីចង្ងាយ រឺក៏ឃើញនៅក្រៅដោយភាពចៃដន្យទើបបានជាវាយតំលៃតែសំបកក្រៅបែបនេះ...???

* សូមមេត្តាត្រិះរិះអោយបានល្អិតល្អន់មុខនឹងគិតគេទៅលើអ្វីដែលមិនល្អ.....តិចថៃ្ងក្រោយគេមែនចឹង ប្រយ័ត្នខ្មាសខ្លួនឯងនៅគំនិតអវិជ្ចមានរបស់ខ្លួន#មនុស្សខ្លះ" ។ 

ទោះបីជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹងថា មានរឿងអ្វីកើតឡើងដល់ តួស្រីក្នុងរឿង "ម្ទេសហិលប៉ះអំបិលប្រៃ" នៅឡើយទេ គ្រាន់តែមើលទៅហាក់បីដូចជា ខឹងជាមួយនិងមនុស្សខ្លះ ៕






ដោយ ៖ គន្ធា


Tags: Mak sensonita