កំសាន្ត ៖ កំលោះសង្ហាដែលនៅក្នុងដួងចិត្តក្រមុំ គឺ លោក put puttichai ពេលធ្វើដំណើតទៅដល់ស្រុកកំណើតរបស់នាង warattaya ដើម្បីជួបឪពុកម្តាយរបស់នាង ដើម្បីសូមការអនុញ្ញិត សូមនាងរៀបការ ។
ប៉ុន្តែតួប្រុសក្នុងរឿង "Perfect Match" រូបនេះមិនបានបញ្ជាក់នូវពាក្យសម្តីដែលរូបគេទទួលបានពីគ្រួសារខាងស្រីនោះទេ គាត់គ្រាន់តែប្រាប់អ្នកកាសែតថា លោកនឹងមិនទាន់រៀបការនៅក្នុងឆ្នាំនេះទេ ហើយនៅមិនទាន់ដឹងនៅឆ្នាំក្រោយដែរ ប៉ុន្តែលោកនឹងបញ្ជាក់រឿងនេះនៅពេលក្រោយ ។
កាលពីពេលថ្មីៗនេះ put puttichai បានទិញដីមួយកន្លែង ដើម្បីសាងសងការិយាល័យ ហើយនាង warattaya nilkuha ក៏មានមុខជំនួញផ្ទាល់ខ្លួនរបស់នាងផងដែរ ។ ហើយនៅពេលដែលរៀបការហើយ អ្នកទាំងពីរនឹងប្រកបរបបរកសុីជាមួយនិងគ្នាតែម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews