(អាមេរិក)៖ Kanye West កំពុងខិតខំធ្វើយ៉ាងណាឲ្យជីវិតដ៏ប្រសើររបស់ខ្លួននិងគ្រូសារត្រឡប់ មកមានភាពដូចដើម វិញហើយមួយទៀតនោះគឺ ទំនាក់ទំនងរវាងលោក និងមិត្តជិតស្និទ្ធដែលធ្លាប់ល្អក់កករ នឹងគ្នាគឺ Jay Z និង Beyonce ។
ស្វាមីតារាទូរទស្សន៍ដ៏ល្បី Kim Kardashian រូបនេះបានព្យាយាមសាង ទំនាក់ទំនងគ្នាជាមួយមិត្តចាស់ ដោយសុំការអភ័យទោស សម្រាប់រឿងយល់ច្រឡំនឹងគ្នា កន្លងមកបន្ទាប់ពីក្រុមគ្រួសារ លោកជួបបញ្ហាមិនចេះចប់។
កាលពីឆ្នាំកន្លងទៅ Kanye West បានចោទប្រកាន់ Jay Z និង Beyonce ពាក់ព័ន្ធនឹងកម្មវិធី MTV Video Music Awards ហើយក៏ចោទ Jay Z ថាមិនចេះទូរស័ព្ទសួរសុខទុក្ខ ពេលភរិយាលោកត្រូវចោរប្លន់ ក្រោយមកលោកក៏មាន បញ្ហាសុខភាពផ្លូវចិត្តវិះតែ នឹងលែងលះជាមួយ ភរិយាទៀត ផង។
ពេលនេះអ្វីៗហាក់ប្រសើរឡើងច្រើន សម្រាប់ការបន្ទន់ ឥរិយាបថរបស់ Kanye West និង Kim Kardashian ចំពោះគ្នា ជាពិសេសការកសាង ទំនាក់ទំនងល្អឡើងវិញរវាងអ្នកទាំងពីរ ជាមួយតារាចម្រៀង Beyonce និង Jay Z ជាស្វាមីនាងដោយពួកគេ មិនប្រកាន់ហើយក៏យល់ ពីស្ថានភាពរបស់ Kanye និង Kim ដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង