CamNews

តារា 

Weir បញ្ជាក់អំពីចំណុចពិសេស ២ យ៉ាង មុនទិញនាឡិកាជូន Bella ranee ជាទីស្រលាញ់

ថៃ ៖ នៅក្នុងកិច្ចសម្ភាស៍មួយរបស់ លោក Weir Sukollawat ​ជាមួយនិងអ្នកកាសែត ដោយនិយាយអំពីរឿងដែលទិញនាឡិកាឲ្យនាង Bella ranee ដែលជាមិត្តស្រីបណ្តូលចិត្ត ។ 

តារាប្រុសវ័យ ៣៣ ឆ្នាំរូបនេះបានលើកយកចំណុចពិសេស មុនពេលសម្រេចចិត្តទិញនាឡិកាឲ្យ Bella ranee ។ ទីមួយនោះគឺ សង្សាររបស់លោកចូលចិត្តពាក់នាឡិកាជាគ្រឿងលំអរតុបតែងខ្លួន ហើយមួយទៀតនោះគឺ នាឡិកានោះគឺជាប្រភេទនាឡិកាមួយដែលពិបាករកមែនទែន ដោយសារតែចំណុចពិសេសនេះហើយ ទើបជំរុញចិត្តឲ្យកំលោះសង្ហា Weir Sukollawat សម្រេចចិត្តទិញជូនមនុស្សពិសេស ។ 

លោក Weir Sukollawat ​បន្ថែមទៀតថា កាដូនាឡិកានោះមិនមែនសម្រាប់ថ្ងៃពិសេសអីនោះទេ ព្រោះលោកគ្រាន់តែចង់ទិញជូនមិត្តស្រីប៉ុណ្ណោះ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖​ sanook


Tags: weir sukollawat Bella ranee