ព័ត៌មានកំសាន្ត ៖ តារាប្រុសរូបសង្ហា Song Joong Ki កាលពីពេលថ្មីៗនេះកំពុងតែមានការមមាញឹកយ៉ាងខ្លាំង ហើយពេលនេះលោក Song Joong Ki ត្រូវបានធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ដើម្បីធ្វើការថតខ្សែភាពយន្ត ដែលនឹងត្រូវចាក់បញ្ចាំងតាមប៉ុស្តិ៍ទូរទស្សន៍ ។
មានគេហទំព័រជាច្រើនបានឲ្យដឹងថា មានមិត្តភ័ក្រជិតស្និទ្ធិរបស់លោក Song Joong Ki ប្រហែលជា ១០ នាក់ បានទៅធ្វើការជូនដំណើរនៅឯ ព្រលានយន្តហោះ ហើយនៅក្នុងបូករួមទាំងមិត្តស្រីដែលជាតារាសម្តែងម្នាក់ដែរ តែមិនសូវជាមានប្រជាប្រិយភាពប៉ុន្មាននោះទេ ។
ដោយយោងទៅតាមរបាយការណ៍ពីតាមគេហទំព័រនានា បានឲ្យដឹងតាមប្រភពមិត្តភ័ក្រជិតសិុ្នទ្ធិរបស់លោក Song Joong Ki ថា តារាប្រុសរូបនេះបានកក់ សំបុត្រយន្តហោះនិង សណ្ឋាគារដោយផ្ទាល់ រយៈពេល ២ សប្តាហ៍មុននិងចាកចេញ ។
អ្នកចាត់ការរបស់លោក Song Joong Ki បានបកស្រាយប្រាប់ និងព្យាយាមពន្យល់ប្រាប់ថា តារាប្រុសរូបនេះទៅ កាន់ទីក្រុង Los Angeles លើកនេះដើម្បីធ្វើការនិង ឆ្លៀតពេលវិស្សមកាលដើម្បីលំហែកាយខ្លះជាមួយនិង បុគ្គលផ្សេងៗ បន្ទាប់ពីទំនេរពីការងារ ហើយរឿងដែលថា ទៅកាន់ទីក្រុង Los Angeles ជាមិត្តស្រីនោះវា មិនមែនជាការពិតទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop