CamNews

តារា 

មកដល់ស្រុកខ្មែរត្រឹមមួយថ្ងៃ តើលោក James បានទស្សនាកន្លែងសំខាន់ៗណាខ្លះក្នុងទីក្រុងភ្នំពេញ?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃ លោក James jirayu​ ត្រូវបានគេហទំព័រមួយប្រមូលផ្តុំរូបលោកដែលបានទស្សនាកន្លែងសំខាន់ៗនៅក្នុងទីក្រុងភ្នំពេញកាលពីម្សិលមិញនេះ ហើយកន្លែងដែលរូបលោកទៅទស្សនាមុនគេនោះគឺ សាលារបស់ក្មេងពិការតែម្តង ពិតជារឿងមួយដ៏គួរឲ្យកោតសរសើរយ៉ាងពិតប្រាកដមែនតែម្តង ។ 

រីឯកន្លែងបន្ទាប់ពីនេះទៀតគឺមានដូចជា ព្រះសង្ឃដងកើ ព្រះបរមរាជវាំង ​ជិះទូកតាមគង្គា និងវត្តភ្នំ ដែលជាកន្លែងស័ក្តសិទ្ធ ព្រមទាំងបួងសួងសូមសេចក្តីសុខ និងសំណាងល្អថែមទៀតផង ។ 

រាល់ទង្វើទាំងអស់នេះដែល លោក James jirayu ធ្វើទាំងនេះអាចនិយាយបានថា លោកមិនត្រឹមតែជាសុភាពបុរសនៅក្នុងរឿងតែប៉ុណ្ណោះទេ ព្រោះជីវិតពិតរបស់លោកក៏មិនខុសគ្នាប៉ុន្មានដែរ ។ តារាសម្តែងវ័យ ២៣ ឆ្នាំរូបនេះ មិនត្រឹមតែមិនចេះប្រកាន់ខ្លួនជាតារាល្បីនោះទេ លោកថែមទាំងមានសន្តានចិត្តល្អប្រពៃ គួរឲ្យមហាជនគោរព ស្រលាញ់និងគាំទ្រដល់រូបលោកយ៉ាងពិតប្រាកដមែន ៕

-ចុចអាន ៖ អីយ៉ា! James jirayu ជិះទូកកំសាន្ត និងគេងលើទូកឡើងទំនង ដូចអ្នកស្រុកទន្លេយ៉ាងចឹង (វីដេអូ)













ដោយ ៖ គន្ធា


ប្រភព ៖​ FB


Tags: James jirayu Bella ranee