រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៦: ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន Smart នឹងបន្ត វិនិយោគយ៉ាងហោចណាស់ 75 លានដុល្លារអាមេរិកបន្ថែមទៀតក្នុងឆ្នាំ2016 ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ិនធឺណិត និងពង្រីកសេវា 4G LTE របស់ខ្លួននៅទូទាំងប្រទេសបន្ទាប់ពីបានបំពាក់សេវា 3.75G បានជោគជ័យរហូតដល់100% នៅគ្រប់ស្ថានីយផ្សាយ របស់ខ្លួន។
ក្នុងឆ្នាំ២០១៤ ក្រុមហ៊ុន Smart Axiata ជាប្រតិបត្តិករទី១ ដែលនាំយក 4G LTE មកកម្ពុជា ដែលជាបច្ចេកវិទ្យាអ៊ិនធឺណិត ដែលមានល្បឿនលឿនបំផុត។ វាពិតជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ ព្រោះវាបាន ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងដែលបានចាប់ផ្តើមសេវា 4G LTE នៅក្នុងតំបន់ឥណ្ឌូចិន ខណះពេលប្រទេសជិតខាងរបស់ខ្លួនដូចជា ប្រទេសថៃវៀតណាមនិងប្រទេសឡាវមិនទាន់មាននៅឡើយ។ សូមបញ្ជាក់ផងដែរថាក្នុងឆ្នាំ 2015 ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ជាង 63 លានដុល្លារអាមេរិកដើម្បីពង្រីកណ្តាញ 4G LTE ហើយបានពង្រីករហូតដល់25ខេត្តក្រុងរួចមកហើយ។
សព្វថ្ងៃ ស្ថានីយ៍ផ្សាយជាង 40% របស់ Smart នៅទូទាំងប្រទេសត្រូវបានបំពាក់ដោយប្រព័ន្ធ 4G LTE ហើយក្រុមហ៊ុនរំពឹងថានឹងពង្រីកអោយបានជាង 50% នៅចុងឆ្នាំ 2016 ដើម្បីផ្តល់ជូននូវបច្ចេកវិទ្យាអ៊ិនធឺណិត ល្បឿនលឿន 4G LTE បន្ថែមទៅលើសេវា 2G និង 3.75G ដែលមានស្រាប់។
សរុបមក Smart គឺជាប្រតិបត្តិករដែលមានសេវាគ្រប់ដណ្តប់ទូលំទូលាយបំផុតទាំង អ៊ិនធឺណិតល្បឿនលឿន (3.75G) និងអ៊ិនធឺណិត ល្បឿនលឿនបំផុត (4G LTE) ដើម្បីបម្រើតម្រូវការអោយ ប្រជាជនកម្ពុជាអាចរីករាយជាមួយអ៊ិនធឺណិត ដែលមានល្បឿនលឿនក្នុង តំលៃមួយសមរម្យបំផុត។ លោកអ្នកអាចស្វែងរកផែនទីសេវាគ្របដណ្ដប់របស់ក្រុមហ៊ុន Smart បាននៅ www.smart.com.kh/coverage-checker ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart បានថ្លែងថា: «កម្ពុជាមានសេវា 4G LTE ដូចគ្នាឬសូម្បីតែល្អជាងសេវាដែលបណ្តាប្រទេសអាស៊ីជាច្រើនមាន, ប៉ុន្តែមានតម្លៃថោកជាងយ៉ាងឆ្ងាយក្នុងមួយជីកាបៃ (Gigabyte)។ ខណៈពេលដែលអ្នកត្រូវចំណាយ 10 ដុល្លារ នៅប្រទេសសិង្ហបុរីឬ 5 ដុល្លារនៅក្នុងប្រទេសថៃសំរាប់អ៊ិនធឺណិតមួយ ជីកាបៃ ប៉ុន្តែជាមួយ Smart លោកអ្នក អាចទទួលបានអ៊ិនធឺណិត 1.5 ជីកាបៃដោយគ្រាន់តែចំណាយ 1 ដុល្លារ ជាមួយនឹងកម្មវិធី Smart ដូរលុយរបស់យើង។ សេវា 4G LTE របស់ក្រុមហ៊ុន Smart មិនមែនមានតែនូវ តំបន់មួយចំនួនតូចតែប៉ុណ្ណោះទេ តែវាលាតសន្ធឹងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។ ក្រុមហ៊ុន Smart គឺនៅតែជាប្រតិបត្តិករតែមួយគត់ដែលផ្តល់សេវា 4G LTE នៅទូទាំង 25ខេត្តក្រុង ហើយមិនមែនមានតែនៅទីរួមខេត្តប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងធំៗជាច្រើនរួមមាន ឧត្តុង្គ មេមត់ ស្គន់ ក្រគរ មោងឬស្សី, មង្គលបុរី, អ្នកលឿង ជាដើម ក៏អាចរីករាយជាមួយ 4G LTE របស់ Smart ផងដែរ។"
«ក្នុងនាមជាអ្នកវិនិយោគរយះពេលយូរ នៅកម្ពុជាយើងនឹងបន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត ទូរស័ព្ទចល័តរបស់យើង។ នៅចុងឆ្នាំ 2016 នេះយើងនឹងបំពាក់អោយបានយ៉ាងហោចណាស់ 50% នៃស្ថានីយ៍ផ្សាយរបស់យើងជាមួយបច្ចេកវិទ្យា 4G LTE ដែលអាចអោយអតិថិជនរបស់យើងបានរីករាយជាមួយសេវាអ៊ិនធឺណិត លឿនបំផុតនៅគ្រប់ទីកន្លែង។
បច្ចុប្បន្ននេះក្រុមហ៊ុន Smart ក៏បានចេញនូវគម្រោង Power+ ប្រចាំខែ ដែលលក្ខណៈពិសេសជាច្រើនរួមមាន ទិន្នន័យ 8GB បូកនឹងការប្រើប្រាស់បណ្តាញ សង្គមគ្មានដែនកំណត់, ការហៅទូរស័ព្ទនិងផ្ញើសារជាអក្សរនៅក្នុងប្រព័ន្ធ ឥតកំណត់ និងការប្រើប្រាស់ Smart Music ឥតកំណត់ដោយគ្រាន់តែចំណាយ 8 ដុល្លារ ក្នុងមួយខែ។ ជាមួយនឹងគម្រោងមួយនេះ នៅតែប្រកាន់ជំហររបស់ខ្លួនក្នុងការផ្តល់សេវាទិន្នន័យក្នុងតំលៃសមរម្យបំផុតនៅក្នុងប្រទេសកម្ពុជា, ហើយក៏ទាបបំផុតនៅក្នុងពិភពលោកដែរ៕