ថៃ ៖ ដល់ពេលវេលាដែលតារាល្បីៗ ចាប់ផ្តើមត្រូវបង្អួតឲ្យឃើញនូវអ្វីដែលជា របស់ដែលទាន់សម័យរបស់ពួកគេនៅក្នុងការចូលរូមអបអរសាទរ នូវការសម្រេចបានយ៉ាងជោគជ័យនូវមុខជំនួញរបស់ Aurora Manipur សម្រាប់ផលិតផលដែលធ្វើឲ្យស្បែកសបាន ។ ហើយនៅព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ ម្ចាស់កម្មវិធីឈ្មោះ Aurora Manipur ក៍មិនតុបតែងខ្លួនឲ្យអន់ជាងភ្ញៀវកត្តិយសដែលបានចូលរួមនោះដែរ ។ ហើយនាងបានគ្រងឈុតពណ៍ផ្កាឈូកហើយអង្គុយនៅលើសាឡុងពិតជា សាកសមជាមួយនិង រ៉ូបរបស់ខ្លាំងណាស់ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ដ៍អស្ចារ្យនេះគឺ មានវត្តមានតារាល្បីៗ ចូលរួមដើម្បីអបអរសាទរ ម្ចាស់កម្មវិធីដែលម្នាក់គ្រងឈុត សុទ្ធតែម៉ាកថ្លៃៗ ។
ចាប់ផ្តើមដំបូងបង្អស់ជាមួយនិង តារាស្រីដែលមានឈ្មោះល្បីគឺ Pancake ដែលបានពាក់ រ៉ូបស ស្បែកជើងម៉ាក Manolo Blahnik ជាមួយនិងការតុបតែងខ្លួន ជាមួយនិងបបូរមាត់ក្រហមគួរឲ្យស្រលាញ់ ។
រួមជាមួយនិងតារាសម្តែងវ័យក្មេង Asada ដែលមានមុខមាត់ស្រស់យ៉ាងក៍បានមកចូលរួម អបអរសាទរនៅក្នុងព្រឹត្តិការណ៍នេះដែរ ។ ហើយនាងត្រូវបានគេសង្កេតឃើញថា បានស្លៀករ៉ូបវែងពណ៍ស បំពាក់នូវខ្សែដៃ យ៉ាងស្រស់ស្អាត ភ្ជាប់ជាមួយនិងចិញ្ចៀន ក្រវិលម៉ាក Chanel ជាមួយនិងការតុបតែងមុខ ដែលកាន់តែធ្វើឲ្យសម្រស់របស់នាងកាន់តែក្មេងជាងវ័យ ។
តារាស្រី Nat Vara ក៍ត្រូវបានគេអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដូចគ្នា នាងបានភ្ជាប់មកជាមួយនិងគ្រឿងអង្ការដែលមានតម្លៃថ្លៃ ដូចជាក្រវិលវៃង និងស្បែកជើង ជាពិសេសគឺការតុបតែមុខស្អាតមិនចាញ់តារាផ្សេងៗឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook