CamNews

តារា 

ច្បាស់ការខ្លះៗហើយ! សង្សារនាង Pancake ម្សិលមិញរឹបអូសបានរបស់ច្រើនណាស់ ពីស្វាមីនាង Pat napapa

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីមានព័ត៌មានកក្រើកពេញស្រុកថៃថា ស្វាមីតារាសម្តែងម្នាក់ដែលមានមុខរបបជាអ្នកបង្ហោះម៉ូតូ គឺ លោក Akarakit worarojcharoendet ត្រូវបានមិត្តប្រុសរបស់តារាល្បីរាងខ្ពស់ស្រលះនាំកម្លាំងប៉ូលីសទៅរឹបអូស ទ្រព្យសម្បត្តិមួយចំនួននៅកន្លែងលក់គ្រឿងបន្លាស់ម៉ូតូ ដោយសារតែសុទ្ធតែជារបស់ខុសច្បាប់ ។​ 

ប្រភពដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការណ៍នេះ ប៉ូលីសបានរកឃើញកាំភ្លើងនិងគ្រាប់កាំភ្លើងមួយចំនួន ដើមដែលមិនបានចុះឈ្មោះត្រឹមត្រូវ និងបានរឹបអូសរថយន្តម៉ាក BMW 1000rr មួយគ្រឿងទៀតព្រោះគ្មានឯកសារច្បាស់លាស់ ។ 

គួរបញ្ជាក់ឲ្យដឹងថា មិនសមណាកើតមានរឿងបែបនេះកើតឡើងខណៈពេលដែល តារាសម្តែងថៃ នាង Pat napapa នៅសល់ប្រហែលជា ១០ ទៀតទេ នឹងសម្រាលកូនហើយ ៕

-ចុចអាន ៖ តើបងប្រុសនាង Pat មានប្រតិកម្មយ៉ាងម៉េច ក្រោយប្អូនថ្លៃត្រូវចាប់ខ្លួន ខណៈប្អូនបង្កើតជិតសម្រាលកូន?








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pat napapa Akarakit worarojcharoendet Pancake