CamNews

តារា 

តាំងពីនិយាយរឿងរៀបការមក នាង Bella និងសង្សារ ហាក់បង្អួតភាពល្អូកល្អិនដល់ហើយ លើកនេះវិញដល់ថ្នាក់...

ព័ត៌មានកំសាន្ត​ ៖ តារាសម្តែងរូបសង្ហា លោក Weir sukollawat ធ្លាប់បានបញ្ចេញមុខមាត់ជាសាធារណៈម្តង ហើយក៏ឲ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលរូបលោកបង្ហាញខ្លួនជាមួយនិងបាច់ផ្កាដ៏ធំមួយនៅក្នុងថ្ងៃបញ្ចប់ការសិក្សារបស់មិត្តស្រីគឺនាង Bella ranee ថែមទាំងបង្ហោះរូបថតតាមរយៈគណនី instagram ផ្ទាល់រៀងៗខ្លួនថែមទៀតផង ។

ជាងនេះទៅទៀត នាង Bella និងសង្សារ ហាក់បង្អួតភាពល្អូកល្អិនកាន់តែខ្លាំងឡើងៗ តាំងពីនិយាយរឿងរៀបការមក ។ លោក Weir sukollawat ក៏ធ្លាប់បានបន្ថែមទៀតថា វ័យរបស់លោកនិងមិត្តស្រីក៏សមល្មមនឹងរៀបការបានហើយ ប៉ុន្តែចង់សូមពេលដើម្បីស្វែងយល់ចិត្តគ្នាសិនមុនពេលរៀបការ ។​

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃ ២៤ ខែធ្នូ ឆ្នាំ ២០១៦ លោក Weir ក៏បានបង្ហោះរូបនាង Bella ក្នុងថ្ងៃខួបកំណើត ដើម្បីជូនពរមិត្តស្រីជាទីស្រលាញ់ ក្នុងថ្ងៃពិសេសរបស់នាង ។​​ ជាងនេះទៅទៀត កាលពីថ្ងៃឆ្លងនេះ តារាសម្តែងស្រីសាច់សខ្ចីនាង Bella ក៏បានទៅឆ្លងឆ្នាំនៅឯទីក្រុង Taipei ជាមួយនិងមិត្តភក្តិជិតដិត ព្រមទាំងអ្នកម្តាយជាទីស្នេហា បន្ទាប់មកក៏ឆ្លៀតឱកាស ទិញវត្ថុអានុស្សាវរីយ៍ ឲ្យសង្សារសំណព្វចិត្តគឺលោក Weir ទៀតផង រីឯលោក Weir ក៏បានបង្ហោះដើម្បីអរគុណដល់ម្ចាស់កាដូ ថែមទៀតផង ពិតជា Sweet មែនទែនម៉ង ។ 

ក្រោយផ្អែមល្អែមជាមួយគ្នាដល់ថ្នាក់នឹង ក្រុមអ្នកគាំទ្រក៏សង្ឃឹមយ៉ាងមុតមាំថា អ្នកទាំង ២ នឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Bella ranee James jirayu Weir sukollawat Pancake