CamNews

តារា 

ស្រៀវ​ណាស់ ! តារាម៉ូ​ដែល​នាង Victoria Odintsova លេង​ល្បែង​គ្រោះ​ថ្នាក់ សម្រូត​ខ្លួន​ពីអាគារ​ខ្ពស់

(អារ៉ាប់)៖ តារាម៉ូដែលដ៏ស្រស់ស្អាតម្នាក់ សឹងតែធ្វើឲ្យមហាជនគាំងបេះដូងទៅហើយ នៅពេលឃើញនាងបង្ហោះរូបភាព មើលទៅគួរឲ្យស្រៀវថា តារាស្រីរូបនេះមានសំណាងនឹងរស់ទេ បន្ទាប់ពីនាងលេងល្បែងមរណៈ តាមជម្រាលអាគារខ្ពស់បំផុត។


នាង Victoria Odintsova អាយុ២៣ឆ្នាំ បានទម្រេតតាមខ្យល់ ដែលខ្លួននាងចងខ្សែយោលចុះឡើង ហើយដៃមានជំនួយកាន់ពីបុរសម្នាក់ ឈរពី Cayan Tower កម្ពស់៣០៦ម៉ែត្រ នៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម។ រូបភាពដ៏គួរឲ្យស្រៀវនេះ មានអ្នកចូលទស្សនាដល់ទៅ ជាង៣លាននាក់ហើយ Odintsova និយាយថា នាងសឹងតែមិនជឿថា អាចធ្វើវាបាន និងរាល់ពេលដែលមើលរូបភាពវីដេអូនេះ ក៏ស្រៀវមិនស្ទើរដែរ។

ចំណែកអ្នកគាំទ្រខ្លះរិះគន់ទាំងបារម្ភ ព្រោះខ្លាចតារាម៉ូដែលមានគ្រោះថ្នាក់ ជាយថាហេតុ នៅពេលឃើញនាងលេងល្បែងមរណៈ ដោយមិនប្រើឧបករណ៍ជួយបែបនេះ។ ខ្លះនិយាយថា Odintsova ចម្លងស្ទីលពីនាង Angelina Nikolau ជនជាតិរុស្ស៊ីវ័យ២៣ឆ្នាំ ម្នាក់ធ្លាប់បានថតសែលហ្វីបែបគ្រោះថ្នាក់ ពីអាគារខ្ពស់ដូចគ្នា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Victoria Odintsova