CamNews

តារា 

Nicki Minaj៖ «ខ្ញុំ​នឹង​មិន​យក​កូន​ទេ បើ​មិន​ទាន់​រៀប​ការ»

អាមេរិក៖ តារាចម្រៀង Rap ដ៏ល្បីល្បាញ នាង Nicki Minaj បាននិយាយ ថាខ្លួននឹងមិនយកកូនទេរហូតដល់រៀប ការរួច ។ ព័ត៌មានពី TMZ បានឲ្យដឹងនៅ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥នេះថា បន្ទាប់ ពីគូដណ្តឹង លោក Meek Mill និយាយថា ចង់បានកូនរួចមកនោះ តារាចម្រៀង Rap វ័យ៣២ឆ្នាំ Nicki Minaj បានបដិសេដថាខ្លួននឹង មិនយកកូនទេ រហូតដល់រៀបការរួច ។

កិច្ចសម្ភាសន៍ ក្នុងពេលថ្មីៗនេះតារា Rap វ័យ២៨ឆ្នាំ លោក Meek Mill ដែលតែងតែបង្ហាញកាយវិកាផ្អែមល្ហែម ជាមួយ នាង Nicki Minaj នោះបាននិយាយថាខ្លួនចង់ឲ្យ Nicki មានផ្ទៃពោះ ដោយឡែកខាងស្រី បានបដិសេដថា មិនទាន់ចង់បាន។

តារា Rap ទាំងពីរ Meek Mill និង Nicki Minaj បានស្រលាញ់គ្នា កាលពីដើមឆ្នាំ២០១៥នេះ ថែមទាំងមាន ដំណឹងថាភ្ជាប់ពាក្យទៀតផង កាលពីខែមេសា ប៉ុន្តែ លោក Meek Mill បដិសេដចំពោះការចុះផ្សាយដំណឹងនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Westec Hollywood movie Disney Nicki Minaj