បច្ចុប្បន្ន រាងកាយសខ្ចី និងទន់ភ្លន់របស់ស្រីស្អាតទាំងឡាយ បានក្លាយជា "ទីតាំង" នៃការ
បង្ហាញស្នាដៃដ៏អស្ចារ្យរបស់វិចិត្រករ ផ្នែកគំនូរ Graffiti ។
Graffiti ដែលធ្លាប់ត្រូវបានគេចាត់ទុកជាសិល្បៈគំនូរ នៅតាមដងផ្លូវក្នុងក្រុង ប៉ុន្ដែពេលនេះ
វាត្រូវបានវិចិត្រករមួយចំនួន ប្រែក្លាយទៅជាសិល្បៈ "ក្នុងផ្ទះ" ក្រោមរូបភាព គូរនៅលើរាង
កាយរបស់ស្រីស្អាត ដែលហ៊ានដោះសម្លៀកបំពាក់ ទទួលយករូបគំនូរនេះ។
ប្រភេទសិល្បៈគំនូរចម្លែកនេះ បានក្លាយជាចំណុចក្ដៅមួយនៅលើប្រព័ន្ធអ៊ីនធើរណិត ដោយ
មានការចូលរួមបង្ហាញស្នាដៃពីបណ្ដាវិចិត្រករ និងអ្នកបង្ហាញម៉ូដអាក្រាតកាយ រាប់ពាន់នាក់
មកពីជុំវិញពីភពលោក ក្នុងនោះ នៅលើទំព័រ Shriiimp.com គេក៏ឃើញមានច្រើនផងដែរ។
ស្ថាបនិក គេហទំព័រ Shriiimp.com លោក Vince Prawns បានអះអាងថា Graffiti បាន និង
កំពុងរីកចម្រើន ហើយវានឹងក្លាយទៅជាសិល្បៈពិសេសមួយ ត្រូវបានគេទទួលស្គាល់គ្រាប់
ទិសទី និងពេញលក្ខណៈ។