CamNews

ប្លែកៗ 

ស្រាតដោយស្របច្បាប់នៅពិធីបុណ្យ គូរគំនូរលើរាងកាយ អន្ដរជាតិ

ពិធីបុណ្យ គូរគំនូរលើរាងកាយ International Body Painting Festival  កំពុងត្រូវបានធ្វើឡើង

នៅ Daegu កូរ៉េខាងត្បូង។ នៅទីនេះ ក្រុមវិចិត្រករ ត្រូវបានគេអនុញ្ញាតអោយបញ្ចេញគំនិត
ច្នៃប្រឌិត គូរគំនូរនៅលើរាងកាយនារីម៉ូដែល។

នៅក្នុងពិធីពិធីបុណ្យ គូរគំនូរលើរាងកាយ អន្ដរជាតិនេះ នារីអ្នកបង្ហាញម៉ូដស្រាត ត្រូវបានគេ
អនុញ្ញាត ហើយវាក្លាយជាព្រឹត្តិការណ៍ស្របច្បាប់មួយ។ នារីអាក្រាតកាយទាំងឡាយ បាន
ក្លាយជាស្នាដៃគំនូររបស់ក្រុមវិចិត្រករនានា មកពីជុំវិញពិភពលោក។

ក្រុមវិចិត្រករដែលចូលរួមក្នុងពិធីនេះ នឹងត្រូវឆ្លងកាត់ ៣ដំណាក់កាល រួមមាន ការប្រកួតផ្នែក
រូប ការគូរគំនូរពេញរាងកាយ និងគូរលើផ្ទៃមុខ។ ពួកគេមិនត្រឹមតែគូរលើរាងកាយរបស់នារីអ្នក
ម៉ូដែលនោះទេ ប៉ុន្ដែពួកគេក៏អាចប្រើប្រាស់សម្លៀកបំពាក់ ប្រដាប់តុបតែងនានាដើម្បីបង្កើតជា
ស្នាដៃដោយឡែករបស់ខ្លួនផងដែរ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ IF


Tags: nude International Body painting painting Body painting