(ចិន)៖ ហេតុការណ៍ដែលស្មានមិនដល់មួយ បានកើតឡើងនៅប្រទេសចិន គឺកូនកំលោះ និងកូនក្រមុំ ដែលទើបនឹងរៀបការថ្មោងថ្មី បានរងការអាម៉ាស់មិនស្ទើរ បន្ទាប់ពីរូបភាពវីដេអូ ដែលពួកគេមានលេងល្បែងស្នេហ៍លើគ្រែ ជាមួយគ្នានៅចំ ពោះមុខភ្ញៀវដ៏ច្រើនកុះករ ក្នុងថ្ងៃរៀបការត្រូវបានគេយក ទៅបង្ហោះលើអ៉ីនធឺណេត។
សាក្សីនិយាយថា តាមពិតកូនកំលោះ និងកូនក្រមុំវ័យក្មេងនេះ ត្រូវបានភ្ញៀវចូលរួមពិធី ដែលជាមិត្តភក្តិចូលចិត្តលេងសើច ខុសទំនងបង្ខំឲ្យដោះសម្លៀកបំពាក់ចេញ ដើម្បីប្រព្រឹត្តសិច នៅចំពោះមុខពួកគេ រួចក៏ថតរូបភាពយកទៅបង្ហោះ លើបណ្តាញសង្គម។ តាមរយៈរូបភាព ដែលចែកចាយពេញប្រព័ន្ធអ៉ីនធឺណេត បង្ហាញពីមិត្តភក្តិម្នាក់ របស់កូនក្រមុំប្រាប់ឲ្យនាង ឡើងលើភ្លៅប្តី ហើយក៏មានភ្ញៀវម្នាក់ទៀតបង្គាប់ឲ្យពួកគេ លេងល្បែងសិចក្នុងភួយ ចុះឡើងទាំងងងើលផងដែរ។
ទាំងកូនកំលោះកូនក្រមុំ និងសមាជិកគ្រួសារពិតជា មានការអាម៉ាស់មិនតិចឡើយ ពេលដែលរូបភាពអាក្រាត របស់អ្នកទាំងពីរ បែកធ្លាយពេញបណ្តាញសង្គម ហើយមានអ្នកចូលមើលរាប់លាននាក់ ឯណោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង