អាមេរិក៖ Kim Kardashian តារាទូរទស្សន៍ដ៏ល្បីរបស់អាមេរិក ហាក់នៅមានអារម្មណ៍មិនស្ងប់ចំពោះ ហេតុការណ៍ប្លន់កាលពីប៉ុន្មានខែ កន្លងទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយរូបភាពរបស់នាងត្រូវបាន សារព័ត៌មានបារាំងបោះ ពុម្ពផ្សាយជាហូរហែ ពីអំពើរបស់ក្រុមចោរប្លន់ កាលពីខែតុលា ឆ្នាំ២០១៦ ធ្វើឲ្យ Kim Kardashian ភ័យមិនស្ទើរឡើយក្រៅពីត្រូវចោរប្លន់ទ្រព្យ សម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ហើយ នោះជីវិតនាងក៏ត្រូវពួកវា គំរាមសម្លាប់ទៀតផង ។
យ៉ាងណាក៏ដោយមហាជននៅតែមើលឃើញថា តារាស្រីរូបនេះនៅតែរឹងមាំរហូត មកដល់ពេលនេះទោះបីនាង ត្រូវចោរចាប់ចងនៅបន្ទប់ទឹករួច ពួកវាបានយកប្រាក់និងគ្រឿង អលង្ការដ៏ច្រើនគិតជាទឹកប្រាក់ អស់ប្រមាណ១០លានដុល្លារ តែអ្វីជាការបារម្ភរបស់ Kim នាងគិតថាខ្លួនប្រហែលជាត្រូវ ពួកវារំលោភឬសម្លាប់ ចោលទៅហើយ។
ថ្មីៗនេះមានដំណឹងថា ស្វាមីរបស់នាង Kanye West កំពុងព្យាយាមលួងលោម Kim ឲ្យទៅប៉ារីសម្តងទៀតជាមួយគេ ដែលត្រូវចូលរួមក្នុងកម្មវិធី Paris Fashion នៅចុងខែកុម្ភៈនេះ ដែលមានការធានាថា Kanye នឹងមិនទុកឲ្យ Kim នៅឃ្លាតឆ្ងាយពីក្រសែភ្នែកដូចមុនទៀតឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង