CamNews

តារា 

កាន់តែល្បីឈ្មោះ តួឯកប្រុសស្រីក្នុងរឿង "បុព្វេសន្និវាស" ចាប់ផ្តើមធ្វើរឿងនេះភ្លែត!!

ថៃ ៖ ទោះបីជាការសម្តែងក្នុងរឿង "បុព្វេសន្និវាស" របស់នាង Bella ranee និងលោក Pope thanawat គឺជាលើកទីមួយក៏ដោយចុះ ប៉ុន្តែរឿងមួយនេះពិតជាទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនលើសលប់ ដោយសារតែតារាសម្តែងទាំងពីរដួងនេះ ពូកែចូលតួខ្លាំងមែនទែន ដូចជារឿងពិតៗយ៉ាងចឹង ។ 

ទទ្ទឹមនឹងនេះផងដែរ លោក Pope thanawat និងនាង Bella ranee ត្រូវបានម្ចាស់កម្មវិធីជាច្រើនទាក់ទងធ្វើការងារជាញឹកញាប់ ស្ទើរតែគ្មានពេលសម្រាកទាល់តែសោះ ។ ខណៈពេលនេះផងដែរ កេរ្តិ៍ឈ្មោះកាន់តែល្បី តួឯកប្រុសស្រីក្នុងរឿង "បុព្វេសន្និវាស" ក៏បានចាប់ផ្តើមទទួលការងារជាគូជាមួយគ្នា ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រកាន់តែសប្បាយចិត្តខ្លាំងមែនទែន ។


តោះកុំឲ្យខាតពេលយូរទៅទស្សនាទិដ្ឋភាពខ្លះៗរបស់តារាសម្តែងថៃទាំងពីរដួងនេះ នៅក្នុងព្រឹត្តិការណ៍មួយជាលើកដំបូងជាមួយគ្នា ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Pope thanawat Bella ranee