CamNews

តារា 

នាង Esther ប្រាប់អំពីចរិករបស់លោក Push ពេលធ្វើការជាមួយគ្នា

កំសាន្ត​ ៖ រឿងថ្មីដែលនាង Esther Supreeleela និងលោក Put puttichai បានសម្តែងជាមួយគ្នាជាថ្មីម្តងទៀត មានចំណងជើងថា "Happy ever after" កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺយុវវ័យតែម្តង ព្រោះជារឿងបែបកំប្លែង ព្រមទាំងលាយឡំជាមួយនិងរឿងស្នេហាទៀតផង ។ 

នៅក្នុុងនោះផងដែរ នាង Esther បានប្រាប់អំពីចរិករបស់តារាសម្តែងរួមអាជីពគឺ លោក Put puttichai ហៅ Push ពេលធ្វើការជាមួយគ្នា ជាច្រើនដងរួចមកហើយ ។ មិត្តស្រីលោក Ken បាននិយាយថា ការដែលត្រូវធ្វើការជាមួយនិងលោក Push ​ពិតជាងាយស្រួល ព្រោះអ្នកទាំងពីរបានសម្តែងជាមួយគ្នាអស់រយៈពេល ៣ ដួងរួចមកហើយ រីឯអត្តចរិកតារាសម្តែងរូប ក៏មិនពិបាកក្នុងការចុះសម្រុងផងដែរ ។ 

នាង Esther បានបន្ថែមទៀតថា នៅក្នុងសាច់រឿងថ្មីនេះ ភាគច្រើនសុទ្ធតែជាឈុតឆាកកំប្លែង ហើយនាងនិងលោក Push បានព្យាយាមអស់ពីសម្ថតភាព ដើម្បីបម្រើអារម្មណ៍ទស្សនិជនអោយសប្បាយរីករាយ និងកាត់បន្ថយភាពតានតឹង ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Esther Supreeleela Put puttichai