CamNews

កំសាន្ត 

រឿងភាគខ្លីបែប Zombie ដំបូងបង្អស់របស់ខែ្មរ

ធ្លាប់តែបានទស្សនាខ្សែភាពយន្ដប្រភេទ Zombie របស់បរទេស ដែលមានភាពល្បីល្បាញ
និងត្រូវបានគេស្គាល់ច្រើន ដូចជារឿង Resident Evil ឬ The Walking Dead ជាដើម ប៉ុន្ដែ
ពេលនេះ កូនខ្មែរក៏បានចាប់ផ្ដើមបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈរឿងភាគបែប Zombie
ដែលមានចំណងជើងថា “រត់” (RUN) ។

 

ខ្សែភាពយន្ដខ្លីនេះគឺជាស្នាដៃរបស់កូនខ្មែរ ថតនៅប្រទេសខ្មែរ ផលិត និងសហការនិពន្ធ
ដោយលោក King Dom, Bong Prince និង​ Sayana រូមជាមួយនឹង Lion Media, ផលិតកម្ម​
អារម្មណ៍ភាពយន្ត (Arom Films) និង Elite FX Studio។

 

ភាគ១ ត្រូវបានផ្សាយតាមប្រព័ន្ធ Internet លើគេហះទំព័រ Youtube​ នៅថ្ងៃទី១៣ ខែមេសា​
ឆ្នាំ២០១២។ សូមចូលរួមទស្សនាទាំងអស់គ្នា និងគាំទ្ររឿងភាគបែប Zomebie របស់ខ្មែរ
យើងអោយបានច្រើនដើម្បីជាកំលាំងចិត្តដល់ផលិតករខ្មែរសម័យថ្មី៕

ដោយ ៖ Brave
ប្រភព : Youtube


Tags: khmer cambodia film movie