(កូរ៉េ)៖ ទស្សនាវដ្តីជប៉ុនមួយបានសម្ភាសន៍នារីម្នាក់ ដែលអះអាងថា នាងជាអតីតមិត្តស្រីរបស់តារាកូរ៉េដ៏ល្បីម្នាក់គឺ Seungri ដែលជាតារាចម្រៀងប្រចាំក្រុម BIGBANG ដោយមានរូបថតជាភស្តុតាងទៀតផង។
កិច្ចសម្ភាសន៍របស់ទស្សនាវដ្តីជប៉ុន Shukan Bunshun ផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅនេះបញ្ជាក់ពីការអះអាងរបស់នារីដែលកំពុងបង្ហាញពី អត្តសញ្ញាណរបស់ខ្លួនថារូបនាងបានណាត់ជួប Seungri កាលពីឆ្នាំ២០១៣ កំឡុងពេលគេ មកសម្តែងនៅទឹកដីជប៉ុន ហើយការជួបគ្នានេះគឺនៅឯកន្លែងខារ៉ាអូខេ។
ទំនាក់ទំនងស្នេហានេះមានរយៈពេលជាងមួយឆ្នាំនារីបង្ហាញខ្លួននេះអះ អាងថា នាងនិង Seungri បានទៅសណ្ឋាគារប្រណីតៗជាច្រើនកន្លែងតែចុងក្រោយតារាប្រុសរូបនេះ បែរជាបោកប្រាស់នាងទើបពួកគេបែកគ្នា ប៉ុន្តែយ៉ាងណានៅមិនទាន់មានការបំភ្លឺពីភាគីតារាចម្រៀងប្រុសរូបនេះនៅឡើយទេ ដែលនេះគ្រាន់តែជាការលើកឡើងរបស់នារី ម្នាក់ប៉ុណ្ណោះហើយមហាជនក៏ដូចជា អ្នកគាំទ្រនឹងរង់ចាំមើលថា Seungri នឹងបកស្រាយយ៉ាង ណាចំពោះការចោទប្រកាន់របស់នារីខាងលើនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង