CamNews

ភាពយន្ត 

ខ្សែភាពយន្តកំប្លែងបែប R-rated ថ្មី រឿង "Rough Night" ធ្វើឲ្យសើច សើចតាំងពីដើមដល់ចុងរឿង

កំសាន្ត ៖ ចែៗប្រាំនាក់រៀបគម្រោងចេញទៅដើរលេងយ៉ាងសប្បាយអឺងកង នារាត្រីចុងសប្តាហ៍មួយក្នុងរដ្ឋ Miami ប៉ុន្តែពួកគេបានសម្លាប់បុរសរាំក្នុងក្លឹបរង្គសាលម្នាក់ដោយអចេតនាទៅវិញ។



ទស្សនិកជននឹងបានសើចសប្បាយជាមួយភាពកំប្លុកកំប្លែងរបស់តួរអង្គទាំង៥ ដែលចូលរួមសម្តែងដោយតារាសម្តែងស្រី Scarlett Johansson តារាកំប្លែងស្រី Kate Mckinnon, Ilana Glazer, Jillian Bell និង Zoe Kravitz នៅក្នុងរឿង Rough Night ដែរពួកគាត់បានរៀបចំពិធីជប់លៀងមុនពេលរៀបការហើយក៏បា​នជ្រុលជ្រួសសម្លាប់បុរសរាំក្នុងក្លឹបរង្គសាលម្នាក់ដោយអចេតនា។ ដោយមិនចង់ជាប់ទោល ពួកគេទាំង៥ រកគ្រប់វិធីដើម្បីបំបាត់ភស្តុតាង ប៉ុន្តែយ៉ាងមិញក៏ នៅតែមិនបាន។ ភាពរញ៉េរញ៉ែនេះដែរ ធ្វើអោយពួកគេយល់ពីគ្នាកាន់តែច្បាស់ និងធ្វើឲ្យលោកអ្នកកាន់តែសប្បាយជាមួយកំប្លែងបែប ១៨ឆ្នាំឡើងទៅ។



            សង្ខេបរឿង៖ ក្នុងខ្សែភាពយន្ត Rough Night កំប្លែងបែប R-rated ពីអ្នកនិពន្ធរឿង "Broad City" និយាយពីមិត្តល្អបំផុតប្រាំនាក់កាលពីរៀនមហាវិទ្យាល័យ (សម្តែងដោយ Scarlett Johansson, Kate McKinnon, Ilana Glazer, Jillian Bell និង Zoe Kravitz) ជួបជុំគ្នាជាថ្មីក្រោយបែកគ្នាដប់ឆ្នាំ ដើម្បីដើរលេងបែបក្រមុំនៅលីវនាចុងសប្តាហ៍នៅរដ្ឋ Miami។ ការជប់លៀងសប្បាយក្លាយជាទុក្ខនៅពេលពួកនាងបានធ្វើឱ្យបុរសរាំស្រាតម្នាក់ស្លាប់ដោយអចេតនា។ កំឡុងពេលជ្រួលច្របល់ក្នុងការរកវិធីដោះស្រាយនោះ រាត្រីភ្លើងពណ៌ពួកនាងក៏ជួបលទ្ធផលនឹកស្មានមិនដល់ ដែលទីបំផុតធ្វើឱ្យពួកនាងកាន់តែយល់ចិត្តគ្នាខណៈបញ្ហាកំពុងតានតឹងបំផុត។

ដើម្បីជ្រាបកាន់តែច្បាស់ នឹងទទួលបានភាពសប្បាយរីករាយ កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅគ្រប់រោងកុនដែលចាប់បញ្ចាំងពីថ្ងៃនេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia, www.cinema.com.kh , ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព​ ៖​ Westec Media Limited 


Tags: Rough Night movie Article